ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​សវនាការ​សំណុំរឿង​ឧបឃាត សម រ​ង្ស៉ី និង​គូកន​ដែល​បាន​រួមគំនិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​បន្ត​បើក​សវនាការ​ជំនុំ​ជម្រះក្តី​លើ​សំណុំរឿង​ឧបឃាត ដែល​ជនជាប់ចោទ​ទណ្ឌិត សម រ​ង្ស៉ី…


រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​បន្ត​បើក​សវនាការ​ជំនុំ​ជម្រះក្តី​លើ​សំណុំរឿង​ឧបឃាត ដែល​ជនជាប់ចោទ​ទណ្ឌិត សម រ​ង្ស៉ី មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់ និង​គូកន​អតីត​គណៈបក្ស​សង្គ្រោះ​ជាតិ ១.​មួរ សុខ​ហួរ​, ២.​ហូរ វ៉ា​ន់​, ៣.​អេ​ង ឆៃ​អ៊ា​ង​, ៤.​នុ​ត រំដួល​, ៥.​អ៊ូ ច័ន្ទ​រិ​ទ្ធ​, ៦.​ឡុ​ង រី​, ៧.​ម៉ែ​ន សុ​ថា​វរិ​ន្ទ្រ​, ៨.​អ្នកស្រី ជូ​ឡុ​ង ស៊ូ​មូរ៉ា និង​សកម្មជន​៦៦​នាក់​ផ្សេង​ទៀត​។

ពី​បទ​ឧបឃាត ពី​បទ​រួមគំនិត​ក្បត់ ញុះញុង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​ឲ្យ​យោធិន​មិន​ស្ដាប់បង្គាប់​តាម​មាត្រា ៤៥៣-៤៩៤-៥៩៥ និង​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ (​ផែនការ​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩)​។

សវនាការ​នេះ​បាន​បន្ត​ពី​សវនាការ​កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១​កន្លង​មក និង​ជា​សវនាការ​កំបាំង​មុខ​ជន​ជាប់​ទាំង​៦៦​នាក់ ដូច​លើក​មុន​ដដែល ប៉ុន្តែ​ចាត់​ទុក​ចំពោះ​មុខ​ដោយ​មាន​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​បាន​ចូលរួម​ដែរ​។ ចំណែក​នៅ​ជុំវិញ​បរិវេណ​សាលាដំបូង​វិញ គឺ​មិន​អ្វី​កើតឡើង​ទេ សូ​ម្បី​អ្នកគាំទ្រ​អ្នក​ឃ្លាំមើល និង​អ្នក​សា​ព័ត៌មាន​ក៏​អត់​ឃើញ​មាន​ដែរ​ព្រឹក​នេះ​។ ប៉ុន្តែ​យ៉ាង​ក្តី​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន នៅ​តែ​ដាក់​ពង្រាយ​កម្លាំង រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ដោយ​មិន​មានការ​ធ្វេសប្រហែស​នោះ​ឡើយ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ