ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូល​ឆ្នាំចិន ត្រូវពង្រឹងការពារ​សន្តិសុខ និងសណ្តាប់ធ្នាប់​សាធារណៈសុវត្ថិភាពសង្គម

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្ត បានដាក់វិធានការក្នុងឱកាសបុណ្យចូល​ឆ្នាំចិន ត្រូវពង្រឹងការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ដែលលើកឡើងក្នុងកិច្ចប្រជុំ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាល…

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្ត បានដាក់វិធានការក្នុងឱកាសបុណ្យចូល​ឆ្នាំចិន ត្រូវពង្រឹងការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ដែលលើកឡើងក្នុងកិច្ចប្រជុំ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ​។

លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មាន​ប្រសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ មន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យ ស្រុក/ក្រុង ត្រូវបង្កើនការយកចិត្តទុកដាក់ចេញនៅវិធានការ​ប្រមូលព័ត៌មាន ពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេស​ក្តាប់អោយបាននូវឧបាយកលសកម្មភាពសន្តិសុខ ឬការញ៉ុះញ៉ង់នានា ធ្វើអោយសង្គម ​មានចលាចល ដើម្បីមានវិធានការបង្ការ​ទប់ស្កាត់​បំបាត់ប្រសិទ្ធភាព និងបង្ក្រាប​អោយ​បានទាន់ពេលវេលា។

លោក​បាន​បញ្ជាក់​ថា ចាត់វិធានការការពារសន្តិសុខសណ្តាប់ធ្នាប់ នៅ​តាម​ទីវត្តអារាម​ព្រះ​វិហារចិន-វៀតណាម ក៏ដូចជា ទីសក្ខារៈ និងតាមរមណីយដ្ឋាននានាមួយចំនួន ដែល​មាន​ការប្រារព្ធ​​ពិធីប្រពៃណីយ​ផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់​មិនអោយកើតមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាព​បង្កការ​អុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំអោយមានសណ្តាប់ធ្នាប់របៀបរៀប​រយ​ល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់រៀបចំ​សណ្តាប់​ធ្នាប់ និងចរាចរណ៍​ដោយបង្កើនការរឹតបន្តឹងត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍​ជើង​គោកថ្មី ជាពិសេសការត្រួតពិនិត្យនូវចំណុចដើមទី និងមានផែនការជាមុន ក្នុងការរៀប​ចំ​សណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវជាតិទីប្រជុំជន ពិសេសច្រកចេញចូលទីរួមស្រុក/ក្រុង​នីមួយៗ​អោយបានល្អ៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ