Pirlo ថា Juventus ត្រៀមខ្លួនរួចរាល់ដើម្បីផ្តួល Inter នៅយប់នេះ
អ៊ីតាលី ៖ គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Andrea Pirlo មានលើកឡើងថា ក្រុមលោកត្រៀមខ្លួនរួចរាល់ហើយដើម្បីយកឈ្នះក្រុម Inter…
អ៊ីតាលី ៖ គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Andrea Pirlo មានលើកឡើងថា ក្រុមលោកត្រៀមខ្លួនរួចរាល់ហើយដើម្បីយកឈ្នះក្រុម Inter…
អ៊ីតាលី ៖ គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Andrea Pirlo មានលើកឡើងថា ក្រុមលោកត្រៀមខ្លួនរួចរាល់ហើយដើម្បីយកឈ្នះក្រុម Inter Milan ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Coppa Italia នៅយប់នេះ។
Juventus មានសង្ឃឹមខ្ពស់នឹងអាចបន្តទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយកាលពីជើងទី១នៅឯកីឡដ្ឋាន San Siro របស់ Inter Milan ពួកគេបានយកឈ្នះដោយលទ្ធផល ២-១។ ក្រុមលោក Pirlo កំពុងពេញទម្រង់លេងល្អណាស់ បន្ទាប់ពីមិនទាន់ស្គាល់ចាញ់នៅ៦ប្រកួតចុងក្រោយ។ ខណៈដែលពួកគេទើបតែឈ្នះការប្រកួតក្នុងលីគលើក្រុមខ្លាំង Roma ដោយលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៤១ឆ្នាំខាងលើបានថ្លែងឱ្យដឹងថា «យើងត្រូវតែលេងខ្លាំងដូច Juventus ដែលយើងបានឃើញនៅប៉ុន្មានប្រកួតចុងក្រោយនេះ។ វាជាជំនួបជើងទី២នៃការប្រកួតដ៏អស្ចារ្យដែលផ្តល់ឱ្យយើងនូវឱកាសឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ហើយវានឹងក្លាយជាការប្រកួតដ៏លំបាកមួយ ប៉ុន្តែពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ»៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ