អាជ្ញាកណ្តាលឆ្នើមមួយរូបត្រូវគេ គំ.រា.ម ស.ម្លា.ប់
អង់គ្លេស ៖ លោក Mike Dean អាជ្ញាកណ្តាលកំពូលប្រចាំក្របខណ្ឌ Premier League បានរាយការណ៍ដល់ប៉ូលីសបន្ទាប់ពីគាត់ និងក្រុមគ្រួសាររបស់គាត់ទទួលសាររំ.លោ.ភបំ.ពាន…
អង់គ្លេស ៖ លោក Mike Dean អាជ្ញាកណ្តាលកំពូលប្រចាំក្របខណ្ឌ Premier League បានរាយការណ៍ដល់ប៉ូលីសបន្ទាប់ពីគាត់ និងក្រុមគ្រួសាររបស់គាត់ទទួលសាររំ.លោ.ភបំ.ពាន…
អង់គ្លេស ៖ លោក Mike Dean អាជ្ញាកណ្តាលកំពូលប្រចាំក្របខណ្ឌ Premier League បានរាយការណ៍ដល់ប៉ូលីសបន្ទាប់ពីគាត់ និងក្រុមគ្រួសាររបស់គាត់ទទួលសាររំ.លោ.ភបំ.ពាន ជាពិសេសសារគំ.រា.ម ស.ម្លា.ប់នៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។
រឿងហេតុនេះបានកើតកាលពីសប្តាហ៍មុន ក្រោយពេលដែលអាជ្ញាកណ្តាលឆ្នើមរបស់ចក្រភពអង់គ្លេសរូបនេះ ទទួលការរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តផ្តល់កាតក្រហមដល់ខ្សែការពារ Jan Bednarek របស់ក្រុម Southampton នៅប្រកួតកាលពីថ្ងៃអង្គារ ហើយនិងខ្សែបម្រើ Tomas Soucek របស់ក្រុម West Ham នៅប្រកួតបន្ទាប់កាលពីថ្ងៃសៅរ៍។
ការផ្តល់កាតក្រហមពីសំណាក់លោក Mike Dean លើកីឡាករទាំង២នាក់ខាងលើ ត្រូវបានលុបចោលការពិន័យវិញ បន្ទាប់ពីឈ្នះលើបណ្តឹងឧទ្ធរណ៍។
ជុំវិញសារគំ.រា.មកំហែងខាងលើនេះ ប៉ូលីសប្រចាំតំបន់ Merseyside បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើការសន្ទនា និងការប្រាស្រ័យទាក់ទងលើបណ្តាញសង្គម។ ខណៈដែលលោក Mike Dean ក៏បានស្នើសុំមិនចូលរួមកាត់សេចក្តីការប្រកួតនៅសប្តាហ៍នេះឡើយ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់លោក៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ