ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! ជេរប្រមាថប្រពន្ធមិនអស់ចិត្ត ដុតម៉ូតូចោល​

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិសាត់ ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកតាលោ​សែនជ័យឃាត់ខ្លួន​ បន្ទាប់ពីជន​បង្ក​រូបនេះ​​ផឹក​ស្រវឹង​ រួច​ជេរ​ប្រមាថ​ប្រពន្ធ​កូន​ ​និង​ដុតម៉ូតូមួយគ្រឿង បណ្តាល​ឱ្យ​ឆេះខ្ទេច ។ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កាលពីវេលាថ្ងៃត្រង់ថ្ងៃទី​៨ កុម្ភៈ…

ខេត្តពោធិសាត់ ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកតាលោ​សែនជ័យឃាត់ខ្លួន​ បន្ទាប់ពីជន​បង្ក​រូបនេះ​​ផឹក​ស្រវឹង​ រួច​ជេរ​ប្រមាថ​ប្រពន្ធ​កូន​ ​និង​ដុតម៉ូតូមួយគ្រឿង បណ្តាល​ឱ្យ​ឆេះខ្ទេច ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កាលពីវេលាថ្ងៃត្រង់ថ្ងៃទី​៨ កុម្ភៈ ​ឆ្នាំ​២០២១​ នៅភូមិបត់រំដួល ស្រុកតាលោសែនជ័យ ខេត្ត​ពោធិសាត់ ។​

សមត្ថកិច្ច​ស្រុកតាលោសែនជ័យ​បាន​ឱ្យ​ដឹង​ថា ជនបង្កជា​ប្តីឈ្មោះជ័យ សុធិន អាយុ​៣៤ឆ្នាំ មានប្រពន្ធឈ្មោះ​ង៉ោ គា អាយុ​​៤១​ឆ្នាំ ។ គ្រួសារនេះ​រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ​ ។​

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនបង្ក​បានផឹកស៊ីស្រវឹងហើយជេរប្រមាថ​ប្រពន្ធមិនអស់ចិត្ត ក៏បាន​​យក​ដំបងវាយម៉ូតូ​​មួយគ្រឿង​ម៉ាកវ៉េវអាល់ហ្វា ស៊េរី​ឆ្នាំ​២០១៤ ពណ៌ខ្មៅ ​រួច​ក៏ធ្វើសកម្មភាព​ដុត​​កម្ទេចចោល​តែម្តង ។​

បច្ចុប្បន្ន ជនបង្កម្នាក់​ខាងលើត្រូវបាន​សមត្ថកិច្ច​​ឃាត់ខ្លួន និង​ចាត់ការ​តាមនីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ