ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ប ថា​ កូរ៉េ​ខាងជើង​អភិវឌ្ឍន៍​កម្ម​វិធី​​នុយក្លេអ៊ែរ​ និង​បាលី​ស្ទិ​ក

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​របាយ​ការណ៍​សម្ងាត់​មួយ​របស់ អ​.​ស​.​ប ដែល​រ៉​យ​ទ័​របា​ន​ឃើញ​​នា​ថ្ងៃ​ទី​៨ កុម្ភៈ ថា ប្រទេស​កូរ៉េ​ខាងជើង​នៅ​តែ​រក្សា​និង​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​ក្នុង​ឆ្នាំ​២០២០ ដែល​រំលោភ​បំពាន​បណ្ដា​ទណ្ឌកម្ម​របស់​អន្តរជាតិ…

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​របាយ​ការណ៍​សម្ងាត់​មួយ​របស់ អ​.​ស​.​ប ដែល​រ៉​យ​ទ័​របា​ន​ឃើញ​​នា​ថ្ងៃ​ទី​៨ កុម្ភៈ ថា ប្រទេស​កូរ៉េ​ខាងជើង​នៅ​តែ​រក្សា​និង​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​ក្នុង​ឆ្នាំ​២០២០ ដែល​រំលោភ​បំពាន​បណ្ដា​ទណ្ឌកម្ម​របស់​អន្តរជាតិ ។

តាម​របាយការណ៍​នោះ​រៀបរៀង​ដោយ​ពួក​អ្នក​សង្កេតការណ៍​ឯករាជ្យ​ថា ក្រុង​ព្យុ​ង​យ៉ាង​បាន​​ផលិត​​បណ្ដា​សម្ភារ​មី​ស៊ី​ល ថែរក្សា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នានា និង​កែ​លម្អ​បណ្ដា​ហេ​ដ្ឋា​រចនា
សម្ព័ន្ធ​មី​ស៊ី​ល​បាលី​ស្ទិ​កដោយ​ខិតខំ​ស្វែងរក​ឲ្យ​ទទួល​បាន​ពី​បរទេស​នូវ​សម្ភារ​និង​បច្ចេកវិទ្យា​សម្រាប់​កម្មវិធី​ទាំងនោះ ។

របាយការណ៍​ប្រចាំឆ្នាំ​នោះ​ត្រូវ​បញ្ជូន​ឲ្យ​ដល់​គណៈកម្មាធិការ អ​.​ស​.​ប ដែល​ត្រួតពិនិត្យ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាងជើង ប៉ុន្មាន​ស​ប្ដា​ហ៍​ប៉ុណ្ណោះ ក្រោយ​ការ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី
ថ្មី​​អា​មេ​រិ​ក​លោក​ចូ បៃ​ដិ​ន ។ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អា​មេ​រិ​ក​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​៨ កុម្ភៈ​ថា រដ្ឋ
ការ​លោក​បៃ​ដិ​ន គ្រោង​ប្រកាន់​យក​គោលការណ៍​ថ្មី​ចំពោះ​កូរ៉េ​ខាងជើង​ក្នុង​នោះ​មានការ​ពិនិត្យ​ពេញលេញ​ជាមួយ​បណ្ដា​សម្ព័ន្ធមិត្ត​ពី​បណ្ដា​មធ្យោបាយ​គាបសង្កត់ និង​ពី​លទ្ធភាព​នៃ​ការងារ​ការទូត​បែប​ណាមួយ​នា​ពេល​អនាគត ។

កាលពី​ឆ្នាំទៅ​មិ​ញ​កូរ៉េ​ខាងជើង​បាន​បង្ហាញ​ក្នុង​ព្យុហយាត្រា​យោធា​បណ្ដា​មី​ស៊ីល​ថ្មី​រយៈ​ខ្លី​និង​រយៈ​មធ្យម បណ្ដា​មី​សី​ុ​លបាញ់​ចេញពី​នាវាមុជទឹក និង​មី​សី​ុ​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ។

របាយការណ៍​លើក​ឡើង​ទៀត​ថា កូរ៉េ​ខាងជើង​និង​អី​ុ​រ៉​ង់​សង្ស័យ​បន្ត​ឡើង​វិញ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ ខាង​ការ​អភិវឌ្ឍន៍​មី​សី​ុ​ល​រយៈ​ឆ្ងាយ ដោយ​អះអាង​ថា ក្រុង​ព្យុ​ង​យ៉ាង​បន្ត​រំលោភ​បំពាន​​ដំណោះស្រាយ​នានា​របស់ អ​.​ស​.​ប ក្នុង​វិស័យ​នុយក្លេអ៊ែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ