ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានរាប់សិប​គ្រឿងក្នុង​មួយ​យប់​ៗ​ដឹកឈើ​ទៅ​លក់​នៅ​ព្រំដែនកម្ពុជា​-​វៀត​ណាម

4 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ក្រុម​ឈ្មួញ​ឈើ​បាន​សម្រុក​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដែល​មាន​រថយន្ត​រាប់សិប​គ្រឿងក្នុង​មួយ​យប់​ៗ​យក​ទៅ​លក់​នៅ​ព្រំដែនកម្ពុជា​-​វៀតណាម ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បទបញ្ជា​ដាច់ខាត​ឱ្យបិទ​គ្រប់​ច្រករបៀង និង​ច្រកព្រំដែន​សំខាន់​ៗ​ដើម្បី​បង្កើន​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​រថយន្ត​កែ​ច្នៃ​និង​រថយន្ត​សាំ​យ៉ុ​ង ព្រមទាំង​ម៉ូតូ​កែ​ច្នៃ…

ខេត្តមណ្ឌលគិរី ៖ ក្រុម​ឈ្មួញ​ឈើ​បាន​សម្រុក​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដែល​មាន​រថយន្ត​រាប់សិប​គ្រឿងក្នុង​មួយ​យប់​ៗ​យក​ទៅ​លក់​នៅ​ព្រំដែនកម្ពុជា​-​វៀតណាម ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បទបញ្ជា​ដាច់ខាត​ឱ្យបិទ​គ្រប់​ច្រករបៀង និង​ច្រកព្រំដែន​សំខាន់​ៗ​ដើម្បី​បង្កើន​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​រថយន្ត​កែ​ច្នៃ​និង​រថយន្ត​សាំ​យ៉ុ​ង ព្រមទាំង​ម៉ូតូ​កែ​ច្នៃ បាន​ធ្វើ​សកម្មភាព​ដឹកឈើ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​អូរ​រាំង និង​ស្រុក​កែវ​សីមា ដែល​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា យក​ទៅ​លក់​ឱ្យ​ថៅកែ​ដ៏​ធំ​ម្នាក់​នៅ​ព្រំប្រទល់​រវាង​ខេត្តមណ្ឌលគិរី​និង​ខេត្តក្រចេះ ដែល​ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា​«​តា​វី​» ។

ថៅកែ​ធំ​ទិញ​ឈើ​នេះ បាន​សហការ​ជាមួយ​ដៃជើង​របស់​ខ្លួន និង​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ទាំងនោះ ចេញ​ទៅ​តាម​ច្រករបៀង​ជា​ច្រើន​នៅ​ក្នុង​ទឹកដី​ស្រុក​ស្នួល ខេត្តក្រចេះ​ដែល​នេះ​ជា​ការ​បំពាន​ទៅ​លើ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា ក្នុង​មួយយប់​ៗ​​យ៉ាង​ហោច​ណាស់​មាន​ឈើ​គ្រប់​ប្រភេទ​ប្រមាណ​ពី​៣០​ទៅ​៥០​ម៉ែត្រគូប ត្រូវ​បាន​ក្រុមឈ្មួញ​ធ្វើការ​ដឹក​ជញ្ជូន​ចូល​ឃ្លាំង​មួយ​កន្លែង​នៅ​ជិត​ព្រំប្រទល់​រវាង​ខេត្តមណ្ឌលគិរី​និង​ខេត្តក្រចេះ ដែល​មេ​ឈ្មួញ​ឈ្មោះ វី បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​នៅ​ទីនោះ​ដើម្បី​ឆ្លង​ដែន​ទៅ​វៀតណាម ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ដ​ស្ទើរ​គ្រប់​ប្រភេទ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​ដែន​ជម្រក ដោយ​ឆ្លង​កាត់មុខ​ស្នាក់​ការ​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​យ៉ាង​រលូន ដោយ​ពួក​គេ​បាន​រត់ការ​សមត្ថកិច្ច​ជា​មុន​។ឈ្មួញ​ដែល​កំពុង​មាន​ឈ្មោះ​ល្បី​ជាងគេ​នោះ​គឺ​ឈ្មោះ ថា​រី ដឹកឈើ​ចេញពី​ស្រុក​អូរ​រាំង ដោយ​យកឈ្មោះ​អ្នកមាន​អំណាច​ក្នុង​ខេត្ត​បាំង​មុខ​បន្លាច​សមត្ថកិច្ច ។

ជាក់ស្ដែង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ ២០២១ រថយន្ត​ដឹកឈើ​ប្រមាណ​២២​គ្រឿង បាន​សម្រុក​ដឹក​ជញ្ជូន​ឈើ​ចូល​ឃ្លាំង​ថៅកែ​ឈ្មោះ តា​វី ប៉ុន្តែ​សមត្ថកិច្ច​មិន​អាច​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​នោះ​បាន​ទាន់​ពេល​ទេ ដោយ​ក្រុម​ឈ្មួញ​បានធ្វើការ​ចល័ត​កំណាត់​ឈើហុប​ទាំងនោះ​ទៅ​ប្រទេស​វៀតណាម​ដោយ​សុវត្ថិភាព​អស់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ