ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​អាច​ថ្វាយបង្គំ​ឪពុក​ម្តាយ​បាន​ឬទេ ?

4 ឆ្នាំ មុន

ព្រះសង្ឃ​ដែល​អ្នកស្រុក​ចាត់​ទុក​ថា​ជា​ឧត្តមភេទ ជា​ស្រែបុណ្យ​ដ៏​ប្រសើរ កុំ​ថា​ឡើយ​សម្បត្តិ​ត្រឹម​មនុស្សលោក សូ​ម្បី​តែ​ទេវតា ឥន្ទ ព្រហ្ម​ក៏​ក្រាបថ្វាយបង្គំ បើ​ដូច្នោះ​តើ​បព្វជិត​អាច​ថ្វាយបង្គំ​មាតាបិតា​របស់​ខ្លួន​បាន​ដែរ​ឬទេ ? សូម​អ្នកបួស​ទាំងឡាយ​ពិចារណា​លើ​៥​ចំណុច​ខាងក្រោម​ដូច​តទៅ​៖ ១-…

ព្រះសង្ឃ​ដែល​អ្នកស្រុក​ចាត់​ទុក​ថា​ជា​ឧត្តមភេទ ជា​ស្រែបុណ្យ​ដ៏​ប្រសើរ កុំ​ថា​ឡើយ​សម្បត្តិ​ត្រឹម​មនុស្សលោក សូ​ម្បី​តែ​ទេវតា ឥន្ទ ព្រហ្ម​ក៏​ក្រាបថ្វាយបង្គំ បើ​ដូច្នោះ​តើ​បព្វជិត​អាច​ថ្វាយបង្គំ​មាតាបិតា​របស់​ខ្លួន​បាន​ដែរ​ឬទេ ? សូម​អ្នកបួស​ទាំងឡាយ​ពិចារណា​លើ​៥​ចំណុច​ខាងក្រោម​ដូច​តទៅ​៖

១- បព្វជិត​ដែល​គ្រង​សំពត់​កា​សាយ​ព័​ស្ត​ស្ថិត​ក្នុង​ឋាន​:​ជា​ឧត្តមភេទ ។

២- មាតាបិតា​ដែល​មិន​បាន​បួស​ស្ថិត​ក្នុង​ឋានៈ​ជា​ហីនភេទ ។

៣- បុគ្គល​ទាំងឡាយ​ណា​ដែល​ស្ថិត​ក្នុង​ឋានៈ​ជា​ឧត្តមភេទ​មិន​អាច​ថ្វាយបង្គំ​នូវ​បុគ្គល​ទាំងឡាយ​ណា​ដែល​ស្ថិត​ក្នុង​ឋានៈ​ជា​ហីនភេទ​បាន​ទេ ។

៤- បព្វជិត​ជា​ឧត្តមភេទ អាច​បង្ហាញ​នូវ​កតញ្ញុតាធម៌​ចំពោះ​មាតាបិតា​ក្នុង​ឋានៈ​ជា​កូន​ដោយ​កតញ្ញុតា​កតវេទិតា​ធម៌​ដូច​ជា​ធ្វើ​អាមិសទាន​ពោល​គឺ បច្ច័យ​៤​មាន សម្លៀក​បំពាក់ គ្រឿង​ដណ្តប់​នានា អាហារ ផ្លែ​ឈើ ទី​សេនាសនៈ ធ្វើ​ផ្ទះ ឬ​លំនៅ​ស្ថាន​ជូន​គាត់ ជូន​ថ្នាំសង្កូវ ឬ​ឱសថ​នានា គក់​ច្របាច់​គាត់ មើលថែ​គាត់​នៅ​ពេល​គាត់​មាន​ជំងឺ​ដ​ម្កា​ត់​ជាដើម និង​ធ្វើ​ធម្មទាន​ដោយ​ពន្យល់​ខ្លឹម​សារធម៌​បាន​ទៅ​តាម​លទ្ធភាព ។

៥- ការ​គោរព​របស់​បព្វជិត​ចំពោះ​មាតាបិតា ឬ​សាធារណជន​នៅ​ក្នុង​សង្គម​មិនមែន​ជា​ការ​ក្រាប​សំពះ ថ្វាយបង្គំ ដោយ​ឱន​សិរសា (​ឱនក្បាល​)​ដល់​ជើង​របស់​មាតាបិតា​ឬ​គ្រហស្ថ​ទូទៅ​ឡើយ ប៉ុន្តែ​ជា​ការ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា មាន​អាកប្បកិរិយា​ល្អ មាន​បដិសណ្ឋារៈ ជាដើម ។

បើ​ផ្អែក​តាម​ផ្លូវ​វិន័យ អ្នកបួស​កុំ​ថា​ឡើយ​ដល់​ទៅ​ក្រាបថ្វាយបង្គំ​គ្រហស្ថ សូ​ម្បី​តែ​លើកដៃ​សំពះ​ក៏​មិន​បាន​ផង បើ​ភិក្ខុ​រូប​ណា​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​វិនយ​ប្បញ្ញត្តិ ភិក្ខុ​រូប​នោះ​នឹង​មានទោស ឬ​ត្រូវ​អាបត្តិ តែ​ជា​អាបត្តិ​កម្រិត​ស្រាល អាច​សម្តែង​ទោស​នៅ​ចំពោះ​មុខ​សង្ឃ​ដើម្បី​ជម្រះ​ទោស​បាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ