ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪ​ចុង​ប្រព្រឹត្តលើ​​កូន​ស្រី​​១៣​​​ឆ្នាំ​​រហូត​មាន​​​​ផ្ទៃពោះ​៤​ខែ​​​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ នៅ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ក្រោយ​ពី​ប្រពន្ធ​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា បាន​ចាប់បង្ខំ​រំលោ.ភ​សេព.សន្ថ.វៈ​ទៅ​លើ​កូនស្រី​គាត់​ដែល​ទើប​មាន​អាយុ​១៣​ឆ្នាំ…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ នៅ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ក្រោយ​ពី​ប្រពន្ធ​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា បាន​ចាប់បង្ខំ​រំលោ.ភ​សេព.សន្ថ.វៈ​ទៅ​លើ​កូនស្រី​គាត់​ដែល​ទើប​មាន​អាយុ​១៣​ឆ្នាំ (​កូន​ប្ដី​មុន​) រហូត​មាន​ផ្ទៃពោះ​៤​ខែ​។

របាយ​ការ​ណ៍​នគរបាល​ស្រុក​សំឡូតបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​ក្នុង​អំពើ​រំលោភ​សេពសន្ថវៈ​នេះ ឈ្មោះ គឹ​ម ជិន​ឡេ​ង អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​។ ជន​នេះ ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​សំឡូត ចុះ​ទៅ​ឃាត់ខ្លួន បន្ទាប់​ពី​ភរិយា
រ​បស់​គាត់​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ប៉ុ​ស្ដិ៍មូលដ្ឋាន ដោយ​សង្ស័យ​ថា បាន​ចាប់រំលោភ​កូនស្រី​គាត់ (​កូនចុង ឬ កូន​ប្ដី​ដើម​) ដែល​នាង​ទើប​មាន​អាយុ​១៣​ឆ្នាំ បាន​សម្រេច​ជា​បន្តបន្ទាប់​រហូត​នាង​មាន​ផ្ទៃពោះ​ចំនួន​០៤​ខែ ទើប​បែកធ្លាយ​។

បើ​តាម​បណ្ដឹង​ស្ត្រី​ជា​ម្ដាយ ​និង​ជា​ភរិយា​ជនសង្ស័យបាន​ឲ្យ​ដឹង​ថា គាត់​មិន​ដែល​ដឹង​រឿង​នេះ​ទេ ព្រោះ​ពេល​ប្ដី​អគ​តិ​នេះ​ចាប់​កូនស្រី​គាត់​រំលោភ​ម្ដង​ៗ ចំ​ពេល​គាត់​រវល់​ទៅ​ចំការ​ ។ ប៉ុន្តែ​គាត់​បាន​ប្រាប់​ថា ប៉ុន្តែ​ថ្ងៃ​ចុង​ក្រោយ​នេះ គាត់​ឃើញ​កូន​មាន​ទឹកមុខ​ស្លេក​ស្លាំង ហើយ​បាន​នាំ​នាង​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ ស្រាប់តែ​គ្រូពេទ្យ​ប្រាប់​ថា កូនស្រី​គាត់​មាន​ផ្ទៃពោះ​៤​ខែ​ហើយ ក៏​មានការ​ភ្ញាក់ផ្អើល និង បាន​សួរនាំ​កូនស្រី​ទើប​បែកធ្លាយ​រឿង​ឪពុកចុង​តិរច្ឆាន​ខាងលើ​នេះ​ចាប់រំលោភ​ជា​បន្តបន្ទាប់ ហើយ​គាត់​ក៏​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាត់វិធានការ​ទៅ​លើ​ប្ដី​គំរក់​នេះ​តែ​ម្ដង​។

សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា បើ​តាម​ការ​សាកសួរ​ក្មេង​ស្រី​រង​គ្រោះ នាង​បាន​និយាយ​ថា ជា​រឿយ​ៗ​ឪពុកចុង​នាង​តែងតែ​គំរាម​នាង​មិន​ឲ្យ​និយាយ​រឿងអាស្រូវ​នេះ​ប្រាប់​ម្ដាយ ឬ ប្រាប់​អ្នក​ដទៃ​។ ដូច្នេះ​ហើយ ​ទើប​នាង​ព្យាយាម​បិទបាំង​រហូត​មក​។ បើ​តាម​ចម្លើយ​បំភ្លឺ​របស់​នាង ជន​នេះ បាន​ចាប់បង្ខំ​រំលោភ​កូនស្រី​អាយុ​១៣​ឆ្នាំ តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០២០ កន្លង​មក​បាន​សម្រេច​ជា​ញឹកញាប់ រហូត​នាង​មាន​ផ្ទៃពោះ​ចំនួន​០៤​ខែ ទើប​បែកធ្លាយ​ដល់​ម្ដាយ​។

សមត្ថកិច្ច បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ គឹ​ម ជិន​ឡេ​ង បាន​សារភាព​ទ​ទូល​ស្គាល់​កំហុស ក្រោយ​ពី​ឃាត់ខ្លួន​មក​សួរនាំ​។ ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ជន​តិរច្ឆាន​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ