ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​បាក់កម្លាំង​ជាង​លុយ​ចិន និង​ជប៉ុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​យន់​ចិន និង​ប្រាក់​យ៉េនជប៉ុន​បន្តិច​នៅ​ថ្ងៃនេះ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៩​ខែកុម្ភៈ ឆ្នាំ ២០២១…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​យន់​ចិន និង​ប្រាក់​យ៉េនជប៉ុន​បន្តិច​នៅ​ថ្ងៃនេះ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៩​ខែកុម្ភៈ ឆ្នាំ ២០២១ នេះ​ឱ្យ​ដឹង​ថា ១​យន់​ចិន ទិញ​ចូល​រហូត​ដល់ ៦៣១ រៀល លក់​ចេញ ៦៣៨ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៦៣០ រៀល និង​លក់​ចេញ​តែ ៦៣៦ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​យ៉េន​ជប៉ុន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១០០​យ៉េន​ជប៉ុន ទិញ​ចូល​រហូត​ដល់ ៣៨៧០ រៀល លក់​ចេញ ៣៩០៨ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញចូល​ត្រឹមតែ ៣៨៦២ រៀល និង​លក់​ចេញ​តែ ៣៩០០ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយចំនួន​ទៀត គឺ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩០៦ រៀល លក់​ចេញ ៤៩៥៥ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៣៨​ រៀល លក់​ចេញ ៣១៦៩ រៀល ។

ចំពោះ​ហាងឆេង​ប្រាក់​វុន​កូរ៉េ​ធៀប​នឹង​ប្រាក់​រៀល គឺ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៤ រៀល លក់ចេញ ៣៦៨ រៀល ហើយ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៥៤ រៀល លក់​ចេញ ៣០៨៤ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណា​ម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ