របួស Pogba បង្កើតជាកង្វល់សម្រាប់លោក Solskjaer
អង់គ្លេស ៖ លោក Ole Gunnar Solskjaer បានបញ្ជាក់កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅថា Paul…
អង់គ្លេស ៖ លោក Ole Gunnar Solskjaer បានបញ្ជាក់កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅថា Paul…
អង់គ្លេស ៖ លោក Ole Gunnar Solskjaer បានបញ្ជាក់កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅថា Paul Pogba នឹងត្រូវអវត្តមាន២ឬ៣សប្តាហ៍ដោយសារបញ្ហារបួសភ្លៅ អំឡុងពេលការប្រកួតដែល Manchester United ស្មើ៣ទល់នឹង៣ជាមួយ Everton កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
អវត្តមានរបស់ខ្សែបម្រើបារាំងវ័យ២៧ឆ្នាំរូបនេះ ក្លាយជារឿងខកចិត្តមួយសម្រាប់ក្រុមលោក Ole Gunnar Solskjaer ខណៈដែលពួកគេកំពុងប្រជែងជាមួយក្រុមកំពូលតារាង Manchester City នៅ Premier League និងក្នុងពានរង្វាន់ FA Cup និង Europa League ។
លោក Solskjaer បាននិយាយថា «វាជាការរងរបួសដែលនឹងត្រូវចំណាយពេល២ឬ៣សប្តាហ៍។ Paul ពិតជាសំខាន់ណាស់សម្រាប់ពួកយើង ហើយយើងនឹងមិនប្រថុយប្រថានទេ។ គេកំពុងទទួលការព្យាបាលពីបុគ្គលិកពេទ្យ ហើយយើងនឹងនាំគេត្រឡប់មកវិញឆាប់ៗនេះ តាមដែលអាចធ្វើបាន»៕ (ដកស្រង់ចេញពី AFP)
ចែករំលែកព័តមាននេះ