ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Atletico បាន​ត្រឹម​ស្មើ ខណៈ Suarez បន្ត​ឈរ​ជា Top Scorers

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡាករ Luis Suarez រកបាន​២​គ្រាប់​ម្នាក់ឯង ប៉ុន្តែ​មិន​គ្រប់គ្រាន់​សម្រាប់​ក្រុម​កំពូល​តារាង Atletico Madrid ដើម្បី​យក​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​សប្តាហ៍ទី២២…

អេ​ស្ប៉ា​ញ ៖ កីឡាករ Luis Suarez រកបាន​២​គ្រាប់​ម្នាក់ឯង ប៉ុន្តែ​មិន​គ្រប់គ្រាន់​សម្រាប់​ក្រុម​កំពូល​តារាង Atletico Madrid ដើម្បី​យក​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​សប្តាហ៍ទី២២ ឡើយ បន្ទាប់​ពី​​ត្រឹម​ស្មើ​ក្រុម​ភ្ញៀវ Celta Vigo លទ្ធផល ២​ទល់​នឹង​២​។

ក្រុម​ភ្ញៀវ​មានឱកាស​នាំមុខ​មុន​នៅ​នាទី​១៣ ​រកបាន​ដោយ Santi Mina មុន​ពេល Luis Suarez តាម​ស្មើ​មក​វិញ​នៅ​នាទី​៤៥​ មុន​ចប់​តង់​ទី​១​។ ចូល​ដល់​តង់​ទី​២ Suarez ដដែល​រក​គ្រាប់​ទី​២ ​ជួយ​ម្ចាស់ផ្ទះ​នាំមុខ​វិញ​នៅ​នាទី​៥០​។ ការ​ប្រកួត​ជិត​បញ្ចប់​ទៅ​ហើយ ពោល​នៅ​នាទី​៨៩ ខ្សែប្រយុទ្ធ Facundo Ferreyra បាន​រកគ្រាប់តាម​ស្មើ​ឱ្យ​ក្រុម​ភ្ញៀវ​មក​វិញ​។

គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២២ Atletico នៅ​តែ​បន្តកាន់កាប់​កំពូល​តារាង​ដោយ​មាន​៥១​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Barcelona ដែល​មាន​៤៣​ពិន្ទុ​។ ខណៈ​ Suarez បន្ត​ឈរ​ជាកីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាងគេ (Top Scorers) ​មាន​១៦​គ្រាប់ តាម​ពីក្រោយ​ដោយ​អតីត​មិត្ត​រួម​ក្រុម​ចាស់ Lionel Messi របស់ Barcelona ដែល​មាន​១៣​គ្រាប់​៕

https://www.youtube.com/watch?v=7DfsmpcMEUc