ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់​ត្រូវ​ឃាត់ខ្លួន ខណៈ​ប៉ុនប៉ង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ខណៈ​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ដង្កោ នា​វេលា​ជិត​ភ្លឺ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ប៉ុនប៉ង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បុរី​២​ទីតាំង​ផ្សេង​ពី​គ្នា ។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ម៉ៅ…


រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ខណៈ​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ដង្កោ នា​វេលា​ជិត​ភ្លឺ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ប៉ុនប៉ង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បុរី​២​ទីតាំង​ផ្សេង​ពី​គ្នា ។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ម៉ៅ ទិ​ត្យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ជន​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ក្នុង​បុរី​លឹ​ម​ឈាង​ហាក់ ស្ថិត​នៅ​ភូមិ​ក្នុង​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដកហូត​បាន​ថ្នាំ​ញៀន​០១​កញ្ចប់​តម្លៃ​១០​ដុល្លារ​,​មេសោ​សូឡិច​ចំនួន​០១, និង​កូនសោ​សូឡិច​ចំនួន​០៣​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ អនុវត្ត​បញ្ជា​របស់​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ដង្កោ​។

លុះ​ពេល​ទៅ​ដល់​ចំណុច​បុរី លឹ​ម ឈាង​ហាក់ ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ក៏​បានឃើញ​ជនសង្ស័យ​ឈ្មោះ ម៉ៅ ទិ​ត្យ កំពុង​បើកទ្វារ​សំណាញ់​ខាងក្រៅ ដើរ​ចូល​ទៅ​ខាងក្នុង​បរិវេណ​ផ្ទះ​មួយ​កន្លែង​រួច​ទាញ​គន្លឹះ​ទ្វារផ្ទះ​នោះ​បម្រុង​ចូល​លួច​ទ្រព្យសម្បត្តិ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​ធ្វើការ​ឃាត់ខ្លួន ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ខាងលើ​នៅ​ជាប់​ខ្លួន​ទើប​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​តែ​ម្ដង​។

ប្រភព​ខាងលើ​បាន​បន្ថែម​ទៀត​ថា ដោយឡែក​ជនសង្ស័យ​ទី​២ ឈ្មោះ ឈៀង ម៉ី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ការដ្ឋាន​សំណង់​បុរី ហុ​ក ឆេ​ង ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ជន​នេះ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​០៤ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ ដំណាលគ្នា​នោះ​ដែរ ខណៈ​ល្បាត​ប្រទះ​ឃើញ​កំពុង​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារផ្ទះ​ល្វែង​កំពុង​សាងសង់​មួយ​កន្លែង នៅ​ក្នុង​បុរី ហុ​ក ឆេ​ង ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង​នគរបាល​ដកហូត​បាន កូនសោ​ម៉ូតូ​១,​ឧបករណ៍​សម្រាប់​ឆ្កឹះ​មេសោ​ចំនួន​០២ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ជាមួយ​ជន​ទី​១​ដែរ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​សារភាព​ថា ពិតជា​ប៉ុនប៉ង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​មែន​ប៉ុន តែ​ពុំ​ទាន់​បាន​សម្រេច​ផង​ត្រូវ​នគរបាល​ចាប់ខ្លួន​។ បន្ទាប់​ពី​បាន​សាកសួរ និង​ទទួល​បាន​ចម្លើយ​សារភាព​ហើយ​កម្លាំង​នគរ​បាន​ខណ្ឌ​ដ​ង្ក​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ