UEFA ប្រកាសទីតាំងថ្មីសម្រាប់ជំនួប Leipzig ទល់នឹង Liverpool
អន្តរជាតិ ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានបញ្ជាក់ថាជំនួបជើងទី១វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League រវាងក្រុម RB Leipzig…
អន្តរជាតិ ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានបញ្ជាក់ថាជំនួបជើងទី១វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League រវាងក្រុម RB Leipzig…
អន្តរជាតិ ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានបញ្ជាក់ថាជំនួបជើងទី១វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League រវាងក្រុម RB Leipzig ទល់នឹងក្រុម Liverpool នាថ្ងៃទី១៦ ខែកុម្ភៈខាងមុខនេះ នឹងត្រូវលេងលើទឹកដីកណ្តាលនៅឯកីឡដ្ឋាន Puskás Aréna ក្នុងទីក្រុងប៊ុយដាប៉ែស (Budapest) ប្រទេសហុងគ្រី។
ដើមឡើយប្រកួតនេះ ត្រូវធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ទឹកដីក្រុម Leipzig ប៉ុន្តែដោយសារតែ Liverpool មិនអាចធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់បាន បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះ បានហាមឃាត់អ្នកដំណើរពីប្រទេសមួយចំនួន ក្នុងនោះរួមមានទាំងចក្រភពអង់គ្លេសផងដែរ ដែលមានបំណងចង់ចូលក្នុងប្រទេសខ្លួន ដើម្បីបង្ការការឆ្លងរាលដាលនៃវីរុសកូវីដ១៩។
UEFA ក៏បានថ្លែងអំណរគុណដល់ក្លិប Leipzig និងក្លិប Liverpool សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ ក៏ដូចជាថ្លែងអំណរគុណដល់សហព័ន្ធបាល់ទាត់ប្រទេសហុងគ្រីសម្រាប់ការគាំទ្រ ដែលយល់ព្រមធ្វើជាម្ចាស់ផ្ទះការប្រកួតមួយនេះ៕ (ដកស្រង់ចេញពី UEFA)
ចែករំលែកព័តមាននេះ