ប្រទេសឥណ្ឌា ៖ ក្រោយការបាក់ទឹកកកនៃភ្នំមួយនៅហ៊ីម៉ាឡៃយ៉ា បណ្ដាលឲ្យធ្លាក់ទឹកកកបង្កើតទឹកជំនន់ភ្លាមៗ ដោយទឹកកកធ្លាក់ចាក់ចូលក្នុងស្ទឹងមួយតាមតុល្យការបណ្ដោះអាសន្ននាថៃ្ងទី៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់អាជ្ញាធរថា សាកសពមនុស្ស១៤នាក់បានត្រូវរកឃើញ ចំណែកមនុស្សយ៉ាងតិច១២៥នាក់នៅតែបាត់ខ្លួន ។

ក្រោយគ្រោះមហន្តរាយនោះ តាម TWITTER រដ្ឋាភិបាលនៃរដ្ឋ UTTARAKHAND ភាគខាងជើងឥណ្ឌាគូសបញ្ជាក់ថា សរុបមនុស្ស១៥នាក់បានត្រូវជួយសង្ក្រោះ ហើយសាកសពមនុស្ស១៤នាក់បានត្រូវរកឃើញនៅតាមកន្លែងផ្សេងៗមកទល់ពេលនេះ ។ បណ្ដាអ្នកទទួលខុសត្រូវគូសបញ្ជាក់ម្យ៉ាងទៀតថា មនុស្សយ៉ាងតិច១២៥នាក់នៅតែបាត់ខ្លួន ។

នាថ្ងៃទី៧ កុម្ភៈនៅភាគខាងជើងឥណ្ឌា ទឹកកកនៃភ្នំមួយនៅតំបន់ហ៊ីម៉ាឡៃយ៉ា បានបាក់និងរអិលធ្លាក់ចូលក្នុងស្ទឹង DHAULIGANGA បណ្ដាលឲ្យទឹកស្ទឹងឡើងភ្លាមៗហូរចាក់នាំយក
អ្វីៗទាំងអស់ ក្នុងតំបន់ច្រកដ៏ចង្អៀតនៃជ្រលងភ្នំនោះរួមទាំងទំនប់វារីអគ្គិសនីមួយបណ្ដាស្ពាននិងផ្លូវថ្នល់ ដែលមើលតាមរូបភាពពិតជាគួរឲ្យរន្ធត់ដូចការបំផ្លាញដោយសារការរញ្ចួយដីខ្លាំងមួយ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo







ចែករំលែកព័តមាននេះ