ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​បិទ​មុខ​ចូល​​ប្លន់​​​លុយ​ពី​ស្ត្រី​​ពិការ​ម្នាក់​ ​សួររកលុយ​ច្បាស់​​​​ចែស?

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​ចោរ​ដែល​គេ​អះអាង​ថា មាន​បក្សពួក​ចំនួន​០៣​នាក់ បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ស្ត្រី​ពិការ​ជើង​ម្នាក់ ពេល​គាត់​កំពុង​អង្គុយ​នៅ​ក្រោយ​ផ្ទះ​ម្នាក់ឯង នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៧ កុម្ភៈ នៅ​ភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង…

ខេត្តបាត់ដំបង ​៖ ក្រុម​ចោរ​ដែល​គេ​អះអាង​ថា មាន​បក្សពួក​ចំនួន​០៣​នាក់ បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ស្ត្រី​ពិការ​ជើង​ម្នាក់ ពេល​គាត់​កំពុង​អង្គុយ​នៅ​ក្រោយ​ផ្ទះ​ម្នាក់ឯង នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៧ កុម្ភៈ នៅ​ភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដោយ​បាន​សួរ​រក​លុយ​ចំនួន​០២​លាន​រៀល ដែល​កូន​គាត់​ទើប​លក់​គោ តែ​ក្រុម​ចោរ​បាន​ប្លន់​យក​លុយ​ដែល​គាត់​ខំ​សន្សំទុក​ចំនួន​៥,០០០​បាត ជា​លុយ​កូន​របស់​គាត់​ផ្ទើ​ពី​ប្រទេស​ថៃ ទុក​គ្រាន់​ឲ្យ​គាត់​ចាយវាយ​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ រស់ ច្រិ​ប អាយុ​៦៥​ឆ្នាំ (​ពិការ​ជើង​ម្ខាង​) បាន​ទៅ​ស្នាក់​នៅ​ជាមួយ​កូនស្រី​ឈ្មោះ សាំង ថន នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ស្ត្រី​រង​គ្រោះ ត្រូវ​ក្រុម​ចោរ​បិទ​មុខ​ចូល​ទៅ​ប្លន់​គាត់​យក​លុយ ពេល​ដែល​គាត់​កំពុង​អង្គុយ​នៅ​ក្រោមផ្ទះ​ម្នាក់ឯង រីឯ​កូន​ចៅ​របស់​គាត់​ទៅ​ឯ​ចំការ​ ។ បើ​តាម​របាយ​ការ​ណ៍សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​បិទ​មុខ​នោះ ​មាន​បក្សពួក​ចំនួន​០២​នាក់​។ ប៉ុន្តែ​ជន​រង​គ្រោះ បាន​ប្រាប់​កោះសន្តិភាព​ដោយ​ផ្ទាល់​ថា ក្រុម​ចោរ​ទាំងនោះ​សុទ្ធតែ​បិទមុខ ហើយ​មាន​គ្នា​ចំនួន​០៣​នាក់​។ ក្នុង​នោះ​ មាន​ម្នាក់​ឈរ​ចាំ​ម៉ូតូ រីឯ​ចំនួន​០២​នាក់​ទៀត បាន​ចូល​មក​ប្លន់​គាត់ ដែល​កំពុង​អង្គុយ​ក្រោមផ្ទះ​ម្នាក់ឯង​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ រស់ ច្រិ​ប បាន​និយាយ​ថា «​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ខាងក្រោយ​ផ្ទះ​គាត់​ប្រហែល​ជាង​២០​ម៉ រួច​គ្នា​វា​០២​នាក់​បាន​ដើរ​ចូល​មក រីឯ​ម្នាក់​ទៀត​នៅ​ចាំ​ម៉ូតូ​។ ពួក​វា​សុទ្ធតែ​បិទ​មុខ បាន​ដើរមក​ចាប់ដៃ​ខ្ញុំ «រួច​សួរនាំ​រក​លុយ​ដែល​កូន​ខ្ញុំ​ទើប​លក់​គោ ដែល​អ្នកទិញ​ទើប​យក​មក​ឲ្យ​បន្ថែមចំនួន​២​លាន​រៀល​»​។ គាត់​បាន​បន្ត​ថា ពេល​ពួក​វា​ដើរ​ចូល​មក​ដល់វា​សួរ​ថា តើ​លុយ​លក់​គោ​ដែល​គេ​ទើប​យក​មក​ឲ្យ​ថ្ងៃ​
មិញ​នៅឯណា ?

ពេល​នោះ ​គាត់​បាន​ប្រាប់​លោក​ចោរ​ថា «​ខ្ញុំ​គ្មាន​លុយ​ទេ លុយ​លក់​គោ​នោះ​ជា​លុយ​កូន​ខ្ញុំ​ទេ​។ ពួក​វា​បាន​ទះកំផ្លៀង​ខ្ញុំ​០២​ដៃ រួច​លូក​យក​លុយ​ក្នុង​ហោប៉ៅ​អាវ​ខ្ញុំ អស់​ចំនួន​៥,០០០​បាត ដែល​ជា​លុយ​កូន​ផ្ញើ​ពី​ថៃ មក​ឲ្យ​ទុក​គ្រាន់​ចាយ​»​។ គាត់​បាន​បញ្ជាក់​ថា ក្រោយ​ប្លន់​បាន​លុយ ពួក​ចោរ​បាន​នាំ​គ្នា​រត់ឡើង​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់ ហើយ​គាត់​ក៏​ទូរស័ព្ទ​ប្រាប់​កូន​ៗ​នៅ​ចំការ​ឲ្យ​មក​ជួយ​ភ្លាម​ៗ​ដែរ​។

កូនស្រី​របស់​គាត់​ឈ្មោះ សាំង ថន បាន​និយាយ​ថា ពេល​កើតហេតុ គឺ ពួក​គាត់​កំពុង​នៅ​ចំការ លុះ​ទ​ទូល​បាន​ដំណឹង​នេះ ពួក​គាត់​ក៏​នាំ​គ្នា​មក​ផ្ទះ តែ​ក្រុម​ចោរ​បាន​ចេញ​ផុត​អស់​ទៅ​ហើយ​។ ពាក់ព័ន្ធ​នឹង​លុយ​លក់​គោ​ដែល​ពួក​ចោរ​សួរ​រក អ្នកស្រី​សាំង ថន បាន​ប្រាប់​ថា តាម​ពិត​គាត់​បាន​លក់​គោ​១​ក្បាល តំលៃ​២,៥​លាន​រៀល កាលពី​ថ្ងៃ​ទី​២៧ មក​រា​។ អ្នកទិញ​បាន​កក់​លុយ​មុន​ចំនួន​៥០​ម៉ឺន​រៀល លុះ​នៅ​ថ្ងៃ​ទី​០៧ កុម្ភៈ ទើប​អ្នកទិញ​យក​លុយ​ចំនួន​២​លាន​រៀល​ទៀត​មក​ឲ្យ​បង្គ្រប់ ​។ ប៉ុន្តែ​ក្រោយ​អ្នកទិញ​គោ​យក​លុយ​មក​បន្ថែម​២​លាន​រៀល ស្រាប់តែ​នៅ​យប់​ថ្ងៃ​ដដែល ត្រូវ​ចោរ​តាម​មក​ប្លន់​លុយ​ចំនួន​០២​លាន​នេះ​ពី​ម្ដាយ​គាត់​។ ក្រុម​ចោរ​ហាក់ដូចជា​ដឹង​រឿង​នេះ​ច្បាស់​ណាស់ ហើយ​តាមដាន​លុយ​លក់​គោ​នេះ​រហូត​តែ​ម្ដង​។

ជុំវិញ​ករណី​ក្រុម​ចោរ​បិទមុខ​ប្លន់​ស្ត្រី​ពិការ​ជើង​ខាងលើ​នេះ បើ​តាម​សាក្សី​នៅ​ក្បែរ​នោះ បាន​និយាយ​ថា មុន​កើតហេតុ គេ​ឃើញ​ជន​៣​នាក់​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវលំ​ពី​ទិស​ខាងត្បូង តែ​គេ​មិន​បានដឹង​ថា ជា​ក្រុម​ចោរប្លន់​ទេ​។ ប៉ុន្តែ​បន្តិច​ក្រោយមក ស្រាប់តែ​ឮ​ថា មាន​ចោរ​ចូល​ប្លន់​ស្ត្រី​ពិការ​ខាងលើ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​ដាក់​ការ​សង្ស័យ​ទៅ​លើ​ជន​៣​នាក់​ដែល​ជិះ​ម៉ូតូ​នោះ​។

អ្នក​ភូមិ​បាន​ដាក់​ការ​សង្ស័យ​ថា ជនល្មើស​អាច​ដឹង​យ៉ាង​ច្បាស់​ពី​រឿង​គ្រួសារ​រង​គ្រោះ​លក់​គោ​១​ក្បាល់​នេះ​។ ក្រុម​ចោរ​ហាក់​បានដឹង​យ៉ាង​ច្បាស់​ថែម​ទៀត នៅ​ចំ​ថ្ងៃ​ដែល​អ្នកទិញ​គោ​យក​លុយ​ចំនួន​២​លាន​រៀល​មក​ឲ្យ​ម្ចាស់​គោ លុះ​យប់​ឡើង​ក៏​នាំ​គ្នា​មក​ប្លន់​តែ​ម្ដង​។ បើ​តាម​សមាសភាព​ក្រុម​ចោរ​នេះ អាច​ជា​ក្រុម​ចោរ​នៅ​ក្នុង​មូលដ្ឋាន ហើយ​អាច​ជា​ពួក​ញៀន​ថ្នាំ​ទៀត​ផង​។ ព្រោះ​នៅ​តំបន់​នោះ​សព្វថ្ងៃ​ពោ​ពេញ​ទៅ​ដោយ​បទល្មើស​គ្រឿងញៀន​យ៉ាង​គគ្រឹក​គ​គ្រេង​​ពេញ​ភូមិ​តែ​ម្ដង​។

លោក​ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ ហាក់​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​យ៉ាងណា​ទេ ជុំវិញ​សមាសភាព​ក្រុម​ចោរ​បិត​មុខ​ចូល​ប្លន់​ស្ត្រី​ពិការ​ខាងលើ​នេះ​។ ប៉ុន្តែ​លោក​អធិការ​គ្រាន់តែ​បាន​ប្រាប់​ថា បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​បឋម ក្រុម​ចោរ​ខាងលើ​នេះ ហាក់​ធ្វើ​សកម្មភាព​ស្រ​ដៀង​គ្នា និង សកម្មភាព​ក្រុម​ចោរ​សាំ​មូ​រ៉ៃ ដែល​ប្លន់​អ្នកលក់​នំ​ស្រូ​យ នៅ​ឃុំ​ឈើទាល កាលពី​ជាង​១០​ថ្ងៃមុន​នេះ​។ ទោះ​យ៉ាងណា លោក ប៉ាន់ វ៉ា​ន់​នី បាន​បញ្ជាក់​ថា លោក​ថោ​ង ថិ​ន អធិការរង បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ ដើម្បី​សួរនាំ​ជន​រង​គ្រោះ​និង​សាក្សី​នានា​។

សូម​រំ​លឺ​កថា នៅ​ក្នុងស្រុក​បាណ​ន់ គ្រាន់តែ​រយះ​ពេល​ជាង​១០​ថ្ងៃ អំពើ​ប្លន់​តាម​លំនៅ​ឋាន បាន​កើតឡើង​ចំនួន​០២​លើក​ផ្ទូ​ន​ៗ ដែល​សមាសភាព​ជនល្មើស​ហាក់​ស្រ​ដៀង​គ្នា បិត​មុខ និង ចំនួន​០៣​នាក់​ដូច​គ្នា​។ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ មក​រា កន្លង​ទៅ​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុម​ចោរ​បិត​មុខ ពាក់មួក​សុវត្ថិភាព ពាក់​ស្រោមដៃ និង មាន​កាន់​ដាវ​សាំ​មូ​រ៉ៃ​គ្រប់​ៗ​គ្នា​ផង បាន​ធ្វើ​សកម្មភាព​ប្លន់​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ ដែល​កំពុង​ធ្វើ​នំ​ស្រូ​យ​លក់ នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់​។

កាលនោះ ក្រុម​ចោរ​ដាវ​សាំ​មូ​រ៉ៃ បាន​គំរាម​រក​កាប់សម្លាប់​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ បើ​មិន​ព្រម​ឲ្យ​លុយ​ពួក​គេ​ចាយ​ខ្លះ​។ ព្រោះតែ​ភ័យរន្ធត់​នឹង​ការ​គំរាម​របស់​ពួក​ចោរ ជន​រង​គ្រោះ​ក៏​បាន​ឡើង​លើ​ផ្ទះ​យក​លុយ​ដែល​ខ្លួន​ខំ​សន្សំទុក​សម្រាប់​ប្រពន្ធ​ឆ្លងទន្លេ ចំនួន​១,៧​លាន​រៀល ប្រគល់​ទៅ​ឲ្យ​លោក​ចោរ ហើយ​ពួក​ចោរ​ក៏​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​រំពេច​ដូច​និ​ន​ចារ ឆក់​ដោយ​ទាំង​ទូរស័ព្ទ​ជន​រង​១​គ្រឿង​ទៅ​ទៀត​ផង​។

ខណៈ​ដែល​មុខសញ្ញា​ក្រុម​ចោរ​ដាវ​សាំ​មូ​រ៉ៃ​ប្លន់ អ្នកលក់​នំ​ស្រូ​យ មិន​ទាន់​មាន​តម្រុយ​ប៉ុន​ក្រចកដៃ​ផង ស្រាប់តែ​លេចមុខ​ក្រុម​ចោរ​បិត​មុខ​ចំនួន​០៣​ទៀត ស្រ​ដៀង​គ្នា​នេះ ចេញ​ធ្វើ​សកម្មភាព​ប្លន់​ស្ត្រី​ពិការ នៅ​ភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ទៀត​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ សម្រាប់​សមត្ថកិច្ច ក្នុង​ការ​ស្រាវជ្រាវ​រកមុខ​ក្រុម​ចោរប្លន់​ទាំងនោះ​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​វាយតំលៃ​អំពី​ស្ថាន​ការ​ណ៏ នៃ​អំពើ​ប្លន់​ខាងលើ​នេះ​ថា បែប​ណា​នៅ​ឡើយ​ទេ ព្រោះ​ពេល​នេះ​សមត្ថកិច្ច​កំពុង នៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ