ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ១០ម៉ឺនពីយប់​ទៅលេង​ប្រពន្ធ ម្តាយថាចាំព្រឹក លុះដល់​ព្រឹក​ផ្អើល​ឆោឡោ​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​បុរសម្នាក់​ត្រូវបានគេប្រ​ទះឃើញ​បញ្ចប់ជីវិត​ដោយ​យកខ្សែ​ចងភ្ជាប់ជា​មួយ​នឹងគោយន្ត បាន​បង្ក​​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​គុ​ម្ភ​: ឆ្នាំ​២០២១ ស្ថិត​នៅ​​ក្នុងភូមិ​សែន​អភិវឌ្ឍន៍​មួយ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ​បុរសម្នាក់​ត្រូវបានគេប្រ​ទះឃើញ​បញ្ចប់ជីវិត​ដោយ​យកខ្សែ​ចងភ្ជាប់ជា​មួយ​នឹងគោយន្ត បាន​បង្ក​​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​គុ​ម្ភ​: ឆ្នាំ​២០២១ ស្ថិត​នៅ​​ក្នុងភូមិ​សែន​អភិវឌ្ឍន៍​មួយ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

​ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ន ទក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ ។

តាម​ការ​បំភ្លឺ​​ពី​ឈ្មោះ អ៊ុត មឿ​ន ភេទ​ស្រី អាយុ​៥០​ឆ្នាំ ​ត្រូវជា​ម្ដាយបង្កើត​របស់​​ជនរងគ្រោះ ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ កូន​របស់​គាត់ និង​ឈ្មោះ អ៊ុ​ន ប៉េង អាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ ពួកគេ​ទាំង​ពី​នាក់​បងប្អូន​បាន​នាំ​គ្នា​ទម្លាក់​អុស​ស្វាយចន្ទី​ពីលើ​គោ​យន្ត​កន្ត្រៃ​ដាក់​នៅ​ក្នុង​ឡរ​ដុត​ធ្យូង​ខាងក្រោយ​ផ្ទះ​គាត់​ចម្ងាយ​ប្រហែល​២៥​ម៉ែត្រ ​បន្ទាប់ពី​​ទម្លាក់​អុស​រួច​ នៅ​ម៉ោង​ប្រហែល​៨​យប់ ពួក​គាត់​នាំ​គ្នា​ហូប​បាយ​ជុំ​គ្នា​នៅ​លើ​គ្រែ​ក្រោមផ្ទះ ពេល​ហូប​បាយ​រួច កូន​​របស់​គាត់​បាន​សុំ​លុយ​គាត់​៥ពាន់​រៀល​ទិញ​ស្រា​ផឹក ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​នោះ​គាត់​ក៏​ឱ្យ​ប្ដី​​យក​លុយ​ឱ្យ​កូន​ចំនួន​១​​ម៉ឺន​រៀល ហើយ​កូនរបស់​​គាត់​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ រហូត​ដល់​ម៉ោង​ប្រហែល​១២​យប់ ទើប​ឃើញ​កូនជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​វិញ ​ទាំង​​សភាព​ស្រវឹងស្រា​ទ្រេតទ្រោត​ ហើយ​បាន​សុំ​លុយ​គាត់១០​ម៉ឺន​រៀល​ទៀត និង​​ថា​យក​ទៅ​លេង​ប្រពន្ធ​នៅ​ឯ​ភ្នំពេញ ​ប៉ុន្តែ​គាត់​មិន​ឱ្យ​​ទេ ដោយ​ប្រាប់​កូន​ថា ​«កូន​ឯង​កុំ​ទាន់​ទៅ​អី បើ​កូន​ឯង​ស្រវឹងស្រា​យ៉ាង​នេះ ចាំ​ព្រឹកស្អែក​ទៅ ព្រោះ​កាលពី​លើក​មុន​អ​ញ្ចឹ​ង​ឯង​ជិះ​ដួល​ម៉ូតូ​របួស​ស្នាម​មិន​ទាន់​បាត់​ផង» ។​

តាម​ប្រភពដដែលបានបន្ត​ទៀត​ថា ​កូនរបស់គាត់​ក៏​និយាយ​ថា​ «ពុក​ម៉ែ​ឯង​មិន​យល់​ពី​អារម្មណ៍​កូន​សោះ» ។ បន្ទាប់ពី​និយាយ​បែបនេះ​រួច ​​កូនរបស់គាត់​ក៏​​ចុះ​ចេញពីផ្ទះ​បាត់ ដោយ​មិនដឹង​​ថា​​ទៅ​ណា​ឡើយ ចំណែក​គាត់​​និង​​ប្ដី​ដេក​លើ​ផ្ទះ​រហូត​ដល់​មាន់រងាវ​ជិត​ភ្លឺ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ទើប​ភ្ញាក់​ឡើង​ តែ​មិនឃើញ​កូន​មក​ផ្ទះ​ទៀត ក៏​នាំ​គ្នា​ដើរ​រក​កូន​តាម​ផ្ទះ​បងប្អូន​ និង​ម៉ែធម៌​របស់​កូន​​នៅ​ក្នុងភូមិ​ជាមួយ​គ្នា តែ​រក​យ៉ាងណា ក៏​មិន​មាន​អ្នក​ណា​​បាន​​ឃើញដែរ​​ ទើប​ពួក​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ។

តាមប្រភព​ដដែលបានបន្តទៀត​ថា ពេល​មក​ដល់​ផ្ទះ ​គាត់​ដើរទៅ​មើល​ខាងក្រោយ​ផ្ទះ ស្រាប់តែ​​ប្រទះ​ឃើញ​កូន​​យក​ខ្សែ​ស្មាច់​ជាប់​​ភ្ជាប់នឹង​​គោ​យន្ត​កន្ត្រៃ​ នៅ​ក្បែរ​មាត់​ឡ​ដុត​ធ្យូង បណ្តាល​ឱ្យបាត់បង់ជីវិត​បាត់​ទៅ​ហើយ ។ ភ្លាម​នោះ​គាត់​ហៅ​បងប្អូន និង​កូនៗផ្សេងទៀត​​ឱ្យ​​មក​ជួយ​មើល ហើយ​ក៏​ស្រាយ​ខ្សែ​រួច​លើកសព​យក​មក​ដាក់​លើ​ផ្ទះ និង​បាន​ដោះ​អាវ​ពិនិត្យ​មើល​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ គឺ​មាន​តែ​ស្នាម​ជាំ​នៅ​លើ.ក​តែ​ប៉ុណ្ណោះ ទើប​នាំ​គ្នា​សន្និដ្ឋាន​ថា កូន​បានបញ្ចប់ជីវិត​ខ្លួន ​និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្ដង។​

​តាមប្រភពដដែលបានបន្តទៀត​ថា​ បន្ទាប់​មកសមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ គ្រូពេទ្យ និង​ក្រុម​គ្រួសារ​ដើម្បី​ចូលរួម​ពិនិត្យ ទីកន្លែង​កើតហេតុ និង​សព​ ដោយរកឃើញ​នៅ​លើ.ក​មាន​ស្នាម​ទ្រុត​​ព័ទ្ធ​ជុំវិញ.ក​បញ្ឆិត​ទៅ​ក្រោយ ​ក្រៅពី​នេះ​នៅ​លើ​​ដង​ខ្លួន ពុំ​មាន​ស្លាកស្នាម​អ្វី​កត់សម្គាល់​ឡើយ ។

ក្រោយ​ពី​ពិនិត្យ​ចប់​​ក៏​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ