រាជធានីភ្នំពេញ ៖ ការវាយលុកនៃមេរោគកូវីដ ១៩ បានបង្ហាញថា បើសិនជាយើងមិនចេះ សន្សំលុយសម្រាប់អនាគត ឬមិនចេះគ្រប់គ្រងការចាយវាយលុយទេនោះ យើងអាចនឹង ប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុនៅពេលណាមួយ ។
អ្នកមិនចាំបាច់ទាល់តែជាពាណិជ្ជករវ៉លស្ទ្រីត (Wall Street) ទេទើបដឹងថា សេដ្ឋកិច្ចពិភពលោកមិនអាចប៉ាន់ស្មានបានហើយមានគ្រោះថ្នាក់នោះទេនាពេលបច្ចុប្បន្ន ។ ប៉ុន្តែវាមិនមានន័យថាស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមិនអាចមានរបៀបរៀបរយនោះទេ ។
នេះជារបៀបដែលអ្នកអាចចាប់ផ្តើមធ្វើវា ៖

ដំបូងកំណត់បរិមាណលុយដែលអ្នកត្រូវការដើម្បីបំពេញក្តីស្រមៃរបស់អ្នក ។ ឧទាហរណ៍ បើអ្នកចង់ទិញផ្ទះតម្លៃ ៥០០០០ដុល្លារ ហើយគេទាមទារលុយបង់មុនចំនួន ២០ ទៅ ៤០ ភាគរយនោះអ្នកនឹងត្រូវការលុយចំនួនពី ១ម៉ឺនទៅ ២ម៉ឺនដុល្លារ ។ ដូច្នេះអ្នកត្រូវកាត់បន្ថយការចំណាយហើយសន្សំលុយ ដើម្បីឆ្ពោះទៅកាន់ក្តីស្រមៃមួយនេះ ។
ប៉ុន្តែដើម្បីសន្សំបានដំបូងអ្នកត្រូវដឹងពីរបៀបចំណាយលុយ ។ អ្នកចាប់ផ្តើមដោយមើល ទៅកាន់ការចំណាយធម្មតារបស់អ្នក ។ អ្នកអាចធ្វើវាបានល្អបំផុតតាមរយៈការសរសេរកំណត់ហេតុប្រចាំថ្ងៃក្នុងរយៈពេលមួយខែ និងសរសេរលម្អិតពីការចំណាយរបស់អ្នក ។
ទម្លាប់ចំណាយរបស់អ្នកនឹងកាន់តែច្បាស់ ហើយអ្នកនឹងដឹងពីអ្វីដែលអ្នកត្រូវការផ្លាស់ប្តូរ ដើម្បីអាចសន្សំលុយបាន ។ ឩទាហរណ៍ អ្នកប្រហែលជាចាយលុយច្រើនហួសទៅលើការ ស៊ីផឹក ឬក៏ដើរលេង ។

ពេលដែលអ្នកដឹងពីការចំណាយ អ្នកនឹងភ្ញាក់ផ្អើលពីបរិមាណដែលអ្នកអាចសន្សំបាន តាមរយៈការកាត់បន្ថយការចំណាយដែលមិនចាំបាច់ ដូចជាការដើរស៊ីផឹក និងដើរលេងច្រើនហួសហេតុ ៕
ចែករំលែកព័តមាននេះ