ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បដិសេធ​ចំពោះ​​ការ​​ចំលង​​ត្រា​​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ គណបក្ស​ហ៊ុន​ស៊ិ​ន​ប៉ិច​បាន​ប្រកាស​បដិសេធ​​ ​ចំពោះ​ការ​លួច​ត្រា​យក​ទៅ​ប្រើប្រាស់​មិន​ប្រក្រតី​ នៅ​តាម​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​នៅ​តាម​បណ្តា​រាជ​រា​នី-​ខេត្ត​មួយ​ចំនួន​។ ទាក់ទង​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​​កោះសន្តិភាព​ដែល​សួរ​ថា​ តើ​មូលហេតុ​អ្វី បានជាឃើញ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កអំពី​លិខិត​បដិសេធ​របស់​ក្រុមការងារគណៈកម្មាធិការ​ប្រ​តិ​ប​តិ្ត​គណបក្ស​តាម​ខេត្ត​ក្រុង​នានា នៅ​ថ្ងៃ​ទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២១​លោក អ៊ា…

រាជធានី​ភ្នំពេញ ​៖​ គណបក្ស​ហ៊ុន​ស៊ិ​ន​ប៉ិច​បាន​ប្រកាស​បដិសេធ​​ ​ចំពោះ​ការ​លួច​ត្រា​យក​ទៅ​ប្រើប្រាស់​មិន​ប្រក្រតី​ នៅ​តាម​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​នៅ​តាម​បណ្តា​រាជ​រា​នី-​ខេត្ត​មួយ​ចំនួន​។

ទាក់ទង​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​​កោះសន្តិភាព​ដែល​សួរ​ថា​ តើ​មូលហេតុ​អ្វី បានជាឃើញ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កអំពី​លិខិត​បដិសេធ​របស់​ក្រុមការងារគណៈកម្មាធិការ​ប្រ​តិ​ប​តិ្ត​គណបក្ស​តាម​ខេត្ត​ក្រុង​នានា នៅ​ថ្ងៃ​ទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២១​លោក អ៊ា ឃី​ម៉េ​ង ឧបការី​សម្តេចក្រុមព្រះ និង​ជា​ប្រធាន​ក្រុមការងារ​ខេត្តពោធិ៍សាត់ បាន​ថ្លែងលិ​ខិ ត​បដិសេធ​បស់​ក្រុមការងារគណៈ​ក​ម្មា​ធិការ​ប្រតិបត្តិ គ្រប់​​ខេត្ត​-ក្រុង​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គឺ​បដិសេធ​ចំពោះ​ការ​ប្រើប្រាស់​ត្រា​ព្រះ​
ហ​ស្ថ​លេខា​ចំលង​របស់​សម្តេចក្រុមព្រះ ដែល​មាន​ភាពមិន​ប្រក្រតីក្នុង​ខណៈ​ព្រះ​អង្គ​មិន​អាច​ទ្រង់​ការ និង​កំពុង​ព្យាបាល​ព្រះ​សុខភាព មិន​ទាន់​ជា​សះស្បើយ ដោយ​រំលោភ​លើ​លក្ខន្តិកៈ​គណបក្សខុស​នីតិវិធី​រដ្ឋបាលម្តង​ហើយម្តងទៀត​មិន​ឈប់​ឈរ​ ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​គណបក្ស​មិន​អាច​ដោះស្រាយ​បាន និង​កាន់តែ​បាក់​បែក​ខ្លាំង​ឡើង​ៗ​។

លោក​បន្ត​ថា ​សមាជិក​សមាជិកា ថ្នាក់ដឹកនាំ​ប្រធាន​ក្រុមការងារ គណៈកម្មាធិការ​ប្រ​តិ ប​ត្តិ និង​សកម្មជន​គាំទ្រ​នៅ​មូលដ្ឋាន​ខេត្ត​ក្រុង​ទាំងអស់ ស្នើ​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន ឲ្យ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​គណបក្ស​ដែល​កំពុង​តែ​ជាប់​គាំង និង​មាន​ប្រធាន​ស​ក្ត័ឲ្យ​ស្រប តាម​លក្ខន្តិកៈ​មាត្រា​២៤ និង​ប្រការ​៥ ចំណុច​៥.៣ នៃ​បទបញ្ជាផ្ទៃក្នុង​គណបក្ស ព្រម​ទាំង​ប​ដិ សេ​ធ​មិន​ទទួលស្គាល់​រាល់​សេចក្តីសម្រេច​តែងតាំង ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ ថ្នាក់​ដឹកនាំ​ទាំង ឡាយ​ណា មក​ជំនួស​ឲ្យ​ការ​តែងតាំង ឬ​រចនាសម្ព័ន្ធ​ចាស់​ដែល​តែងតាំង និង​សម្រេច​ដោយ​ព្រះ តម្រិះ​របស់​សម្តេចក្រុមព្រះ មុន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង ព្រះ​សីហ​នុ និង​ទទូ ច​ហើយ​ទទូច​ទៀត ស្នើ​សុំ​ឲ្យ​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​តាម​ស្មារតី​លិខិត លេខ ៣២៤១ ចុះ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក​ក៏​បាន​ឲ្យ​ដឹង​ថា​ក្រុមការងារ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ចំនួន​៨​រាជធានី​ខេត្ត​ក្នុង​នោះ​មាន​៖​ខេត្តពោធិសាត់ ស្ទឹង​ត្រែង បាត់ដំបង កំពង់ចាម ក្រចេះ ត្បូងឃ្មុំ រៀម​រាប និង​ខេត្តកំពង់ធំ ។

យោង​តាម​លិខិត​របស់​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច បាន​បញ្ជាក់​ថា​៖«យើងខ្ញុំ​ជា​ថ្នាក់ ដឹកនាំ​ក្រុមការងារ​បោះ​ឆ្នោត គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត តំណាង​ឲ្យ​សមាជិក សមាជិកា នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថ្នាក់​មូលដ្ឋាន សូម​ធ្វើការ​បដិសេធ​ទាំង​ស្រង មិន​អនុវត្ត​ជា​ដាច់​ខាត​នូ សេចក្តីសម្រេច​តែងតាំង​តួនាទី ឬ​ផ្លាស់​ប្តូរ​មុខ​ដំណែង​ក្នុង រចនាសម្ព័ន្ធ​ដឹកនាំ​គណបក្ស​ដែល សម្តេចក្រុមព្រះ ព្រះប្រធាន បាន​តែងតាំង​រួច​មក​ហើ យ​នោះ​»​។

លិខិត​បន្ត​ថា​៖« យើងខ្ញុំ​ចាត់​ទុក​ថា សេចក្តីសម្រេច​កន្លង​ទៅ​នេះ មាន​ភាព​មិ ប្រក្រតី ព្រោះ​បាន​ធ្វើ​ឡើង​ដោយ​រំលោភ​លើ​ដី​តិ​វិធី​រដ្ឋបាល និង​លក្ខន្តិកៈ​គណ​ប​ក្យ ដោយ​បាន​ប្រើ​ប្រា ព្រះ​ហត្ត​លេខា​ផ្តិត​ចម្លង ឬ​ត្រា​ព្រះ​ហស្ត​លេខា​របស់​សម្តេចក្រុមព្រះ ក្នុង​ខណៈ ដែល​ព្រះ​អង្គ​កំពុ ង​ស​ម្រា ព្យាបាល​សុខភាព​នៅ​បរទេស​»​។

ប្រ​ភ​បន្ត​ថា «យើងខ្ញុំ​សូម​បញ្ជាក់​ជូន​សាធារណៈជន និង​បណ្តាញសារព័ត៌មាន​ជ្រាប​ថា បច្ចុប្បន្ន​នេះ គណ​ប ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ស្ថិត​ក្នុង​ករណី​ប្រធាន​ស័ក្តិ​ដែល​មាន​ចែង​ក្នុង​ប្រការ​២៤ នៃ​លក្ខន្តិកៈ និង​ប្រការ​៥​ចំ​ណុ ៥.៣ នៃ​បទបញ្ជាផ្ទៃក្នុង​គណបក្ស​។ ដោយ​សេចក្តី​គោរព និង​ស្មោះត្រង់​ចំពោះ សម្តេចក្រុមព្រះ យើងខ្ញុំ​ទាំ អស់​គ្នា​នៅ​តែ​បន្ត​ថែរ ក្សា​រចនាសម្ព័ន្ធ​ចាស់​ដដែល ដើម្បី​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា សង្កាត់ ឆ្នាំ​២០២២ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

អស់​រយៈពេល​ជាង​ពីរ ឆ្នាំ នៃ​ព្រះ​អ​វត្ត​មា ន​ពី​គណបក្ស​របស់ សម្តេចក្រុមព្រះ កន្លង​ទៅ​នេះ ព្រះ​អង្គ ដែល​មាន​ព្រះ​បន្ទូល​ដោយ​ផ្ទាល់ ឬ​ទ្រង់​ព្រះ​ចំណារ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ ឬ​បណ្ដេញ​ថ្នាក់ដឹកនាំ ឬ​សមាជិក ម្នាក់​ពី​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឡើយ​។ ប៉ុន្តែ​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស បាន​ឆ្លៀតឱកាស​ដឹកនាំ និ ចាត់ចែង​កិច្ចការ​គណបក្ស​ដោយ​រំលោភ​លើ​លក្ខន្តិកៈ បង្ក​ឲ្យ​មាន​បញ្ហា​បែកបាក់ សាមគ្គី​ផ្ទៃក្នុង​ជា​បន្តបន្ទាប់​។

លិខិត​បញ្ជាក់​ថា​៖«​យើងខ្ញុំ​ក្នុង​នាម​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា នៃ​គណ​ប ក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សូមការ​ប្រកាស​បដិសេធ​ចោល​ទាំងស្រុង និង​មិន​អាច​ទទួល យក​បាន​ឡើយ នូវ​ទ​ង្វើ​ទាំងឡាយ​ណា ដែល​រំ​លោលើ​នីតិវិធី​រដ្ឋបាល លក្ខន្តិកៈ ឬ​បទ​បញ្ជា​ផ្ទៃ​ក្នុង​គណបក្ស និង​ផ្ទុយ​ពី​ស្មារតី​លេខ​៣២៤១ ស​ជ​ណ​ចុះ​ថ្ងៃ​ទី​១៩​ធ្នូ ឆ្នាំ​២០១៩​របស់​ក្រសួងមហាផ្ទៃ​»៕​

អត្ថបទសរសេរ ដោយ