ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេន​១​អង្គ​ជួបគ្រោះរហូតសុគត ក្រោយពីនិមន្ត​ជាមួយពុទ្ធបរិស័ទ​​ទៅ​ភ្នំគូលែន​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​លោក សាធ ពៅ អភិបាលរង ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បានឱ្យ​ដឹង​​កាលពី​​​វេលាម៉ោង​​​១២​និង​​៤០នាទី​ថ្ងៃត្រង់​​ថ្ងៃ​ទី៧ ខែ​កុម្ភៈ…

ខេត្ត​សៀម​រា​ប ៖ យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​លោក សាធ ពៅ អភិបាលរង ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បានឱ្យ​ដឹង​​កាលពី​​​វេលាម៉ោង​​​១២​និង​​៤០នាទី​ថ្ងៃត្រង់​​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ មាន​ករណី​នេន​មួយ​អង្គ​លង់ទឹក បណ្តាល​ឱ្យ​សុ​គ​​ត​ នៅ​ចំណុច​ភ្នំ​គូលែន ស្ថិត​ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

នេន​រង​គ្រោះ​អង្គ​ខាងលើ​នោះ​ ​ព្រះ​នាម យឿ​ន សុ​ផុ​ន មាន​ព្រះ​ជន្ម១៤​ព្រះ​វស្សា មាន​ទីលំនៅ​ភូមិអូរ​ប្រាំ​ទី​ពីរ ឃុំ​មាឃ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ​គង់នៅ​វត្ត​អណ្តើក ខេត្តបាត់ដំបង ។

យោង​តាម​ការ​បំភ្លឺ​​ពី​ព្រះ​គ្រូ​ចៅអធិការ​​ព្រះនាម វ៉ា​ក សា​វុ​ឌ្ឍ ព្រះ​ជន្ម៤០​វស្សា គង់នៅវត្ត​អណ្តើក​ ស្ថិត​​ក្នុង​​ភូមិ​ក្រពើ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្ត​បាត់់ដំបង បានមាន​ថេរដីកា​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ព្រះ​ស​ង្ឃ​ទាំងអស់​មាន​ចំនួន​៥០អង្គ ព្រមទាំង​ពុទ្ធបរិស័ទ បាន​និមន្ត​ចេញ​ពីវត្តអណ្តើក នៅខេត្តបាត់ដំបង ​ដើម្បី​មកគោរពបូជា និង​ទស្សនាកម្សាន្ត​នៅ​រមណីយដ្ឋានភ្នំគូលែន ខេត្តសៀមរាប​។​

ព្រះគ្រូចៅអធិការបានបន្តថា លុះ​ពេល​មក​ដល់ក៏​បាន​នាំ​គ្នា​ឆាន់​ត្រង់​រួច​នៅ​ចំនុច​​ខ្យូស​​ជាន់​ទី​២ ក៏​បាន​បបួល​គ្នា​ចុះ​ទៅ​ស្រង់ទឹក ​និង​​ងូតទឹក​ នៅ​ទឹកធ្លាក់​ជាន់​ទី​៣ ក្រោយ​ស្រង់​រួច​ក៏​បាន​ឡើង​មក​ជាន់​ទី​២​វី​ញ ស្រាប់តែ​បាត់​នេន​​មួយ​អង្គ​ ព្រះនាម​ យឿ​ន សុ​ផុ​ន ​​និងបង្ក​ការភ្ញាក់​​ផ្អើលឆោឡោ​​នាំ​គ្នា​ចុះ​ទៅ​រក​ក្នុង​ទឹក​វិញ ​ស្រាប់តែ​​ប្រទះ​ឃើញ​នេន​អង្គ​​មួយ​នោះ បាន​លង់ទឹក​សុ​គត​បាត់​ទៅ​ហើយ ​រួច​​ក៏​បាន​ស្រង់​ឡើង​មក​លើគោក និង​​រាយ​ការ​ណ៏​ជូន​សមត្ថកិច្ច​ឱ្យចុះមកពិនិត្យ​ ។

ក្រោយពេលកើតហេតុ បន្ទាប់ពី​​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច បាន​ប្រគល់​ព្រះ​សព​នេនមួយអង្គ​ខាងល់​ជូន​ព្រះ​​គ្រូ​ចៅអធិការ​វត្ត​ ដើម្បី​​យក​ទៅ​កាន់​ទី​វត្ត​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ