ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​មាន​ឥទ្ធិពល​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប នឹង​ប្រាក់​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប នឹង​ប្រាក់​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៨​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ អា​មេ​រិ​ក ស្មើនឹង ៤០៧២ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩០៤ រៀល លក់​ចេញ ៤៩៥៣ រៀល ខណៈ ១​ដុ​ង​ល្លារ​អូស្ត្រាលី ទិញ​ចូល ៣១២៦ រៀល លក់​ចេញ ៣១៥៨ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​យន់​ចិន ទិញ​ចូល ៦៣០ រៀល លក់​ចេញ ៦៣៦ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៦២ រៀល លក់​ចេញ ៣៩០០ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៤ រៀល លក់​ចេញ ៣៦៨ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​ដុល្លារ សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៥៤ រៀល លក់​ចេញ ៣០៨៤ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ