រថយន្តស៊េរីទំនើប ម៉ាក RANGE ROVER បុកបង្គោលភ្លើង
- ភ្នំពេញ
ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តមួយគ្រឿងស៊េរីទំនើប ម៉ាក RANGE ROVER ក្នុងស្ថានភាពលឿន ដូចហោះ ជ្រុលចង្កូត បុកចំបង្គោលភ្លើង…
ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តមួយគ្រឿងស៊េរីទំនើប ម៉ាក RANGE ROVER ក្នុងស្ថានភាពលឿន ដូចហោះ ជ្រុលចង្កូត បុកចំបង្គោលភ្លើង…
ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តមួយគ្រឿងស៊េរីទំនើប ម៉ាក RANGE ROVER ក្នុងស្ថានភាពលឿន ដូចហោះ ជ្រុលចង្កូត បុកចំបង្គោលភ្លើង បណ្តាលអោយបាក់អស់មួយបង្គោល កាលពីវេលាម៉ោង ១០ និង ១០នាទី យប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តាយផ្លូវ២១៥ កែងផ្លូវ ២១៧ នៅចំណុចស្តុបអាងទឹក ស្ថិតនៅក្នុងសង្កាត់វាសវង់ ខណ្ឌ ៧មករា។
ប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តបង្កមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ កម្ពុជា TR0110 តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលបើកមកដល់ចំណុចកើតហេតុ ដោយសារអ្នកបើកបរស្រវឹងផង ហើយបើកក្នុងល្បឿន មិនបានបន្ថយល្បឿន ណាមួយនៅផ្លូវកោងផងនោះ ក៏ជ្រុលចង្កូ តបុកពេញទំហឹងបណ្តាលអោយខ្ទេចអស់មួយកំណាត់ខាងមុខ ខ្ទេចផ្នែកខាងស្តាំ ថែមទាំងបាក់បង្គោលភ្លើងមួយដើម និងស្លាកសញ្ញាមួយ។ ឡានផ្ទុះពោងទាំងសងខាង តែសំណាងល្អហើយ ដែលមិនមានអ្នករងរបួសអីនោះទេ គ្រាន់តែខូចខាតរថយន្តខ្លួនឯង និងទ្រព្យសម្បត្តិរបស់រដ្ឋតែប៉ុណ្ណោះ។
ភ្លាមៗ អ្នកបើកបរ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន យកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។ រីឯរថយន្ត ត្រូវបានសមត្ថកិច្ច វាស់វែង អូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នា៕ ដោយ៖ យឹម ឈឿន
ចែករំលែកព័តមាននេះ