ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក មិន ឃិ​ន នាំ​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ​ក្នុងស្រុក​កងមាស

8 ឆ្នាំ មុន

​ខេត្ត​កំពង់ចាម ៖ លោក មិន ឃិ​ន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កងមាស​បាន នាំ​យក​អំណោយ​ជា​គ្រឿង​បរិភោគ​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​១០០​គ្រួសារ​​ ដេល​មក​ពី​៨​ភូមិ ក្នុង​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស

​ខេត្ត​កំពង់ចាម ៖ លោក មិន ឃិ​ន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កងមាស​បាន នាំ​យក​អំណោយ​ជា​គ្រឿង​បរិភោគ​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​១០០​គ្រួសារ​​ ដេល​មក​ពី​៨​ភូមិ ក្នុង​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ​ដែល​ពិធី​ចែក​អំណោយ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ ​សីហា ​​២០១៥ ក្នុង​បរិវេណ​វត្ត​រាយ​ប៉ាយ ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ​។

​លោក មិន ឃិ​ន មាន​ប្រសាសន៍​ថា ជំនួស​មុខ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​១០០​គ្រួសារ ​​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ឧក​ញ៉ា សៀ សុ​ភ័ក្ត្រ ប្រធាន​សមាគម​ព្រះ​គុណ​អស្ចារ្យ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​អេ​ធី​អេស​គ្រុប ដែល​តែងតែ​ចូលរួម​ចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​រហូត​មក ដែល​ពេល​នេះ​បាន​នាំ​អំណោយ​ជា​អង្ករ ​និង​មី ជា​ការងារ​មនុស្សធម៌​របស់​សហគមន៍​គ្រី​ស្ទ​បរិស័ទ​នៅ​ប្រទេស​កា​ណា​ដា​ ។

លោក មិន ឃិ​ន បាន​លើក​ឡើង​ថា ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ធានា​នូវ​ស្ថិរភាព​សង្គម ​នយោបាយ សន្តិភាព​ និង​សណ្តាប់ធ្នាប់​សង្គម ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចិ​រ​ភាព សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ជំនឿ​សេរីភាព​សាសនា ដោយ​គ្មាន​រើសអើង​អ្វី​ទាំងអស់​ ។

​លោក មិន ឃិ​ន ក៏​បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ពី​ការ​រីក​ចម្រើន​​របស់​ប្រទេស​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ​​ដែល​បាន​ខិតខំ​បំពេញ​ភារ​កិច្ច​​ដើម្បី​ជាតិ​មាតុភូមិ​ និង​ប្រជារាស្ត្រ​កម្ពុជា​ទទួល​បាន​សេចក្តីសុខ​សន្តិភាព​ និង​រីក​ចម្រើន​​រុងរឿង ​។ ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​សម្តេចតេ​ជោ ហ៊ុន សែន គឺ​កសាង​ស្ពាន ផ្លូវ​ថ្នល់ សាលារៀន មន្ទីរពេទ្យ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​ជា​ច្រើន​ទៀត​ទុកជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ ​ហើយ​សមិទ្ធផល​ទាំង​អស់នេះ​ គឺជា​ទ្រព្យសម្បត្តិ​សាធា​រណៈ​របស់​ប្រជាពលរដ្ឋ​​ ​ក្នុង​ការ​បម្រើ​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ពិត​ៗ​របស់​ប្រជាពលរដ្ឋ​ ។

​លោក​ឧក​ញ៉ា សៀ សុ​ភ័ក្ត្រ ​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​លោក មិន ឃិ​ន ជា​ប្រធាន​ក្រុមការងារ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សមាគម​ព្រះ​គុណ​អស្ចារ្យ​ មក​បំពេញការងារ​មនុស្សធម៌​ និង​បាន​ជួយ​ចែករំលែក​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ ដែល​នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​គ្រី​ស្ទ​ដែល​ឲ្យ​សមាគម​ព្រះ​គុណ​អស្ចារ្យ​ចុះ​មក​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​លោក​​នឹង​ពាំនាំ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​ដល់​សហគមន៍​គ្រី​ស្ទ​បរិស័ទ​នៅប្រទេស​កា​ណា​ដា​ ។

ក្រុមការងារ​ និង​ថ្នាក់ដឹកនាំ​សមាគម​ព្រះ​គុណ​អស្ចារ្យ​បាន​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ទាំង​១00​គ្រួសារ ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម​ និង​មី​១​កេស ​៕