ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់ទូរស័ព្ទ ភ័យពេក រត់ចោលម៉ូតូ!

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ជាចោរឆក់ទូរស័ព្ទ ពីក្មេងប្រុសម្នាក់ បានសំរេច ក៏ជិះម៉ូតូរត់គេច ហើយជ្រុលទៅបុកម៉ូតូប្រជាពលរដ្ឋ ដែល​កំពុងធ្វើដំណើរតាមផ្លូវ។ ដោយសារតែចោរភ័យពេក…

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ជាចោរឆក់ទូរស័ព្ទ ពីក្មេងប្រុសម្នាក់ បានសំរេច ក៏ជិះម៉ូតូរត់គេច ហើយជ្រុលទៅបុកម៉ូតូប្រជាពលរដ្ឋ ដែល​កំពុងធ្វើដំណើរតាមផ្លូវ។ ដោយសារតែចោរភ័យពេក ក៏រត់ចោលម៉ូតូ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងបុរី​រុងរឿង ដែលស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​។
ក្មេងប្រុស ដែលត្រូវចោរឆក់ទូរស័ព្ទ​ មានអាយុជាង ១០ឆ្នាំ រស់នៅជិតកន្លែងកើតហេតុ នៅក្នុង​បុរីរុងរឿង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទូរស័ព្ទ ដែលជនសង្ស័យឆក់ម៉ាក អូប៉ូ F53។

​ក្មេងប្រុស​រងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យ មានគ្នា ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-0867  ខណៈពេលដែលរូបគេ កំពុងតែដើរកាន់ទូរស័ព្ទ ស្រាប់តែមានជនសង្ស័យម្នាក់​ មកពីក្រោយបានឆក់យកទូរស័ព្ទដៃពីជនរងគ្រោះ ហើយជនសង្ស័យ បានជិះម៉ូតូ​រត់គេច រូបគេស្រែកថាចោរៗ ដើម្បីអោយគេជួយ ធ្វើឲ្យជនសង្ស័យភ័យពេក បានជិះម៉ូតូ ទៅបុកប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធ ដែលជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង បណ្តាលឲ្យជនសង្ស័យម្នាក់ រងរបួសចុកដើមទ្រូង ឃើញប្រជាពលរដ្ឋស្រែកថា ចោរៗ ជនសង្ស័យទាំង ២នាក់ ភ័យពេក រត់ចោលម៉ូតូតែម្តង​។ ចំណែកប្តីប្រពន្ធ ២នាក់ រងរបួសស្រាល បាននាំគ្នាលើកម៉ូតូត្រឡប់ទៅផ្ទះវិញបាត់​។

ក្រោយពេលកើតហេតុ ម៉ូតូជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ បានហៅរ៉ឺម៉កសណ្តោងដឹក​យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីចាត់ការ តាមនីតិវិធីបន្ត​៕ ដោយ៖ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ