អគ្គិភ័យឆាបឆេះហាងកាត់ដេរ នៅផ្សារថ្មីប៉ោយប៉ែត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នៅម៉ោងជិត ១០ យប់ថ្ងៃទី៧ ខែកុម្ភៈនេះ មានអគ្គិភ័យ បានឆាបឆេះហាងកាត់ដេរ យីហោ ទេពប្រណិតកាត់ដេរ ស្ថិតនៅជាប់ផ្សារថ្មីប៉ោយប៉ែត…
ខេត្តបន្ទាយមានជ័យ៖ នៅម៉ោងជិត ១០ យប់ថ្ងៃទី៧ ខែកុម្ភៈនេះ មានអគ្គិភ័យ បានឆាបឆេះហាងកាត់ដេរ យីហោ ទេពប្រណិតកាត់ដេរ ស្ថិតនៅជាប់ផ្សារថ្មីប៉ោយប៉ែត…
ខេត្តបន្ទាយមានជ័យ៖ នៅម៉ោងជិត ១០ យប់ថ្ងៃទី៧ ខែកុម្ភៈនេះ មានអគ្គិភ័យ បានឆាបឆេះហាងកាត់ដេរ យីហោ ទេពប្រណិតកាត់ដេរ ស្ថិតនៅជាប់ផ្សារថ្មីប៉ោយប៉ែត ក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ភ្លាមៗ អាជ្ញាធរ និងសមត្ថកិច្ច បានអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនកាស៊ីណូ និងរថយន្តផ្ទាល់របស់សាលាក្រុង និងអង្គភាពអធិការដ្ឋាននគរបាលក្រុង រួមជាមួយអ្នកស្រុករួមគ្នា ជួយពន្លត់។ អណ្តាតភ្លើងបានរលត់ទៅវិញ។ តែក្រោយមក ចង់ឆេះឡើងវិញ ក៏ត្រូវក្រុមជំនាញបញ្ជូនឡានទឹកមកថែម ចោះដំបូល បាញ់ទឹកពន្លត់បន្ថែម។
គេមិនទាន់ដឹងពីមូលហេតុ និងទំហំនៃការខូចខាត ដែលបណ្តាលមកពីអគ្គិភ័យនេះ នៅឡើយទេ៕ ដោយ៖ មុត សារ៉ុម
ចែករំលែកព័តមាននេះ