ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​​សម្រេច​លេង​ឱ្យ​ក្លិប​នៅ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់

4 ឆ្នាំ មុន

អន្តរជាតិ ៖ អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda កាលពី​ថ្ងៃ​ទី​៤ ខែ​កុ​ម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​សម្រេច​ចុះហត្ថលេខា​លេង​ឱ្យ​ក្លិប…

អន្តរជាតិ ៖ អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda កាលពី​ថ្ងៃ​ទី​៤ ខែ​កុ​ម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​សម្រេច​ចុះហត្ថលេខា​លេង​ឱ្យ​ក្លិប Portimonense នៅ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់​ជា​ផ្លូវការ​ដោយ​គ្មាន​តម្លៃ​ខ្លួន ជាមួយ​កិច្ចព្រមព្រៀង​រហូត​បញ្ចប់​រដូវ​កាល​នេះ​។

អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម​ជម្រើសជាតិ​ជប៉ុន​វ័យ​៣៤​ឆ្នាំ ដែល​ធ្លាប់​លេង​ឱ្យ​ក្លិប​ធំ​ៗ​នៅ​អឺរ៉ុប​ដូច​ជា AC Milan និង CSKA Moscow គ្មាន​ក្លិប​លេង ចាប់តាំងពី​រូបគេ​ប្រកាស​ចាកចេញ​ពី​ក្លិប​ប្រកប​អាជីព​ចុង​ក្រោយ Botafogo នៅ​លី​គ​កំពូល​ប្រេ​ស៊ី​ល​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ​។

សូម​បញ្ជាក់​ថា Honda នឹង​ពាក់អាវ​៤​សម្រាប់​ក្រុម​ថ្មី​របស់​ខ្លួន ហើយ​រូបគេ​គឺជា​កីឡាករ​ជប៉ុន​ទី​៣ ដែល​មាន​វត្តមាន​សម្រាប់ Portimonense នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​ខ្សែការពារ Koki Anzai និង​អ្នកចាំទី Kosuke Nakamura៕ (​ដកស្រង់​ចេញពី Kyodo News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ