ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បកស្រាយ​ទៅ​ក្រុម​មេធាវី​កឹ​ម សុខា ជុំវិញ​សំណុំរឿង​ក្បត់ជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា ​អ្វី​ដែល​សហ​មេធាវី​លោក​កឹ​ម ​សុខា ​លើក​ឡើង​ចំពោះ​ចំណាត់ការ​របស់​តុលាការ​នោះ​គឺជា​អ្វី​ដែល​ធ្វើ​សម្រាប់​តែ​ខ្លួន​គាត់​ប៉ុណ្ណោះ ​ផ្ទុយ​ទៅ​វិញ​បើ​គាត់​ចង់​ឆាប់​ទាល់តែ​កូនក្តី​គាត់​ជាប់​ពន្ធនាគារ​។ ​លោក​ជិន ម៉ា​លី​ន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង…

​រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា ​អ្វី​ដែល​សហ​មេធាវី​លោក​កឹ​ម ​សុខា ​លើក​ឡើង​ចំពោះ​ចំណាត់ការ​របស់​តុលាការ​នោះ​គឺជា​អ្វី​ដែល​ធ្វើ​សម្រាប់​តែ​ខ្លួន​គាត់​ប៉ុណ្ណោះ ​ផ្ទុយ​ទៅ​វិញ​បើ​គាត់​ចង់​ឆាប់​ទាល់តែ​កូនក្តី​គាត់​ជាប់​ពន្ធនាគារ​។

​លោក​ជិន ម៉ា​លី​ន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង កាលពី​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​ហេតុផល​ដែល​គាត់​លើក​ឡើង​ថា​មិន​សមរម្យ​សម្រាប់​គាត់​ដោយសារ​គាត់​ជា​មេធាវី​លោក​កឹ​ម សុខា ក៏​ប៉ុន្តែ​ជា​កត្តា​សន្យា​នុ​ម័ត​ស្ថាប័ន​តុលា ការ​គេ​មាន​ហេតុផល​របស់​គេ ហើយ​មិន ស្ថាប័ន​ណាមួយ​បង្ខំ​ឲ្យ​តុលាការ​បង្កើត​សវនាការ​តា ម​ខ្លួន​នោះ​ទេ សូ​ម្បី​តែ​ក្រសួងយុត្តិធម៌ ក៏​មិន​អាច​ធ្វើ​បាន​ដែរ​»​។

​អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា ​ក្រសួងយុត្តិធម៌​និង​ស្ថាប័ន​ណា​ក៏​មិន​អាច​បង្ខំ​បាន​ដែរ ​ព្រោះ​ជា​ឆន្ទា​នុ​សិទ្ធិ​របស់​ចៅក្រម ក៏​ប៉ុន្តែ​យើង​ពិនិត្យ​ឃើ ញ​ថា​តុលាការ​បាន​លើក​ឡើ ង​តាម ហេតុផល​គាត់​។ ក្នុង​នោះ​តុលាការ​លើក​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ (​ប៉ុន្តែ​អា​លូវ​ធូរ ស្រាល​ខ្លះ​)​។ តែ​ពេល​មុន​មេធាវី​លោក​កឹ​ម សុខា​ជា​អ្នក​ស្នើ​សុំ ពន្យា​ល​ពេល​សវនាការ​។

​ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ដដែល​ក៏​បាន​ពន្យល់​ហេតុផល​ពី​ថា​ហេតុ​សំណុំរឿង​ផ្សេង​ៗ​អាច​ដំណើរការ​បារ តែ​សំណុំរឿង​លោក​កឹ​ម សុខា​មិន​អាច​ដំណើរ​បាន​ថា​ដោយសា រ​កត្តា ផ្សេង​ជា​ច្រើន ពិសេស​នោះ​ស្ថិត​ក្នុង​យុទ្ធនាការ​កកស្ទះ​សំណុំរឿង​នៅ​ក្នុង​តុលាការ​។

​លោក​​បញ្ជាក់​ថា​៖«​ក្នុង​យុទ្ធនាការ​ដោះស្រាយ​កកស្ទះ​សំណុំរឿង​នេះ​គឺ​មេធាវី​កឹ​ម សុខា​មានការ​ភ័នច្រឡំ​ថា​ក្រសួង​យុ​តិ្ត​ធម៌​បញ្ជា​ឲ្យ​តុលាការ​បើក​សវនាការ​សំណុំរឿង​នេះ សំណុំ រឿង​នោះ​តែ​ជា​យល់​ខុស​ទ្រាំង​ស្រុង​តែ​ម្តង​។ យុទ្ធ​នាគារ​នេះ​មិនមែន​ថា​ក្រសួង​យុ​ត្តិ​ធ ម៌​បង្ខំ តុលាការ​ត្រូវ​តែ​យក​សំណុមរឿង​នេះ​មក​ដោះស្រាយ​ឬ​សំណុំរឿង​នោះ​ដោះ​ទេ​»​។

​លោក​បន្ថែម​ក្រសួងយុត្តិធម៌​គ្រាន់តែ​ជា​អ្នក​ជួយ​ឧត្តម​ពេល​ខ្វះ​ធនធានមនុស្ស ក្រសួង​បញ្ជូន ខ្វះ​ថវិការ​ក្រសួង​បញ្ជូន ខ្វះ​សាលា​សវន​ការ រៀប​ឲ្យ​ដើម្បី​ឲ្យ​តុលាការ​ដោះ ស្រាយ​បាន ។​ប៉ុន្តែ​មិន​មាន​ថា​ត្រូវ​យក​សំណុំរឿង​នេះ​ឬ​រឿង​នោះ​មក​ដោះស្រាយ​នោះ​ទេ ដែល​ចំណុច នឹង​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។

លោក​​បន្ថែម​ទៀត​ថា អ្វី​ដែល​ស្ថិត​ក្នុង​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ទៀត​គឺ​សំដៅលើ​ករណី​សំណុំរឿង​ព្រហ្មទណ្ឌ​និង​មនុស្ស​កំពុង​ជាប់​ក្នុង​ឃុំ​ជា​រឿង​អាទិភាព​ដែល​ត្រូវ​យក​មក​ដោះស្រាយ​មុន​។ ​លោក​​អ្នកនាំពាក្យ​គូសបញ្ជាក់​ថា​៖«​សំណុំរឿង​លោក​កឹ​ម សុខា មិនមែន​ស្ថិត​ក្នុង​ឃុំ​ឯណា​គាត់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរហើរ ផឹក​ការ​ហ្វេរ ហូប​គុយ​ទេវ ចង់​ជួប​អ្នក​ណា​ក៏​បាន ជួប​ទាំង​អ្នកគាំទ្រ ជួប​តំណាង​ទូត និង​ជួប​មិត្តភាព​ភ​ក្រ​ដោយ​សេរី ។ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​គិត​ដោះស្រាយ​ការ​កកស្ទះ​គឺ​មនុស្ស​កំពុង​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ។ ហើយ​អ្វី​ដែល​ពិបាក​ទៀត​គឺ​បើសិន​កូ​វី​ដ​១៩​ឆ្លង​ក្នុង​ពន្ធនាគារ​កាត់​តែ​វីវរ​ហើយ​»​។

​លោក​​បន្ត​ថា​៖«​អី​ញ្ច​ចឹ​ង​គោលដៅ​នៃ​យុទ្ធនាការ​របស់​យើង​អាទិភាព​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​គឺ​មនុស្ស​ដែល​កំពុង​ជាប់​ក្នុង​ឃុំ អីចឹង​បានជា​សំណុំរឿង​ផ្សេង​ទៀត​ដំណើរការ​បាន ។ អី​ញ្ចឹ​ង​បើ​លោក​កឹ​ម សុខា​ ចង់​ដំណើរការ​ឆាប់ មាន​តែ​ទៅ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​វិញ​ទៅ​»​។

សូម​ជម្រាប​ថា ​សហ​មេធាវី​លោក​កឹ​ម សុខា​បាន​លើក​ឡើង​ថា​ករណី​ដែល​ចៅ ក្រម​សាលា​ដំ​បូ ង​រាជធានី​ភ្នំពេញ​មិន​ទាន់​កំណត់​សវនាការ​លោក​កឹ​ម សុខា ហើយ​ឡើង​សំអាង​នោះ​ជា រឿង​មិន​សមរម្យ​នោះ​ទេ​។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​លោក​កួយ សៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២​កុម្ភៈ​ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា​ សូម​ជម្រាប​មក​សហ​រម​ធា​វី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ ឈ្មោះ កឹ​ម សុខា ថា ​ករណី​ស្នើ​សុំ​បន្ត​សវនាការ​ឡើង​វិញ របស់​សហ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៩៦- ចុះ​ថ្ងៃ​ទី ០៣ ខែកញ្ញា ឆ្នាំ​២០១៧ ថា ក្រុមប្រឹក្សា​ជំនុំជម្រះ សូម​ជម្រាប​ជូន​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ ឲ្យ​បាន​ជ្រាប​ថា បន្ទាប់​ពី ក្រុមប្រឹក្សា​ជំនុំជម្រះ ពិនិត្យ​ផ្លូវ​សំណើសុំបន្ត​​សវនាការ​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ យល់​ឃើញ​ថា សវនាការ មិន​ទាន់​អាច​ប្ត​ដាក់​កម្ម​វិ ធី​នា​ពេល​នេះ​បាន​នៅឡើយ​ទេ ដោយ​មូលហេតុ​ថា ការ​ចម្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ (CoVID-9) នៅ​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាស​កល និង​មិន​ច្បាស់លាស់​នៅឡើយ ។

លោក​ដោយហេតុ​ថា សាលាដំបូង​រាជ​ធា​ឪ​ភ្នំពេញ ក៏​កំពុង​តែ​មមាញឹក នៅ​ក្នុង​ចំណាត់ការ សំណុំរឿង​ព្រហ្មទណ្ឌ ដែល​មាន​ជន​ត្រូវ​ចោទ ឬ ជនជាប់ចោទ កំពុង​ជាប់​ឃុំ យ៉ាង​ចង្អៀត ក្នុង​ពន្ធនាគារ ដែល​ករណី​នេះ ជា​បញ្ហា​ប្រឈម ដែល​ត្រូវ ចូលរួម​ឱ្យ​បា ន​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​ការ​នៃ​ការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​ក្រសួងយុត្តិធម៌នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ។

ស្រប​ពេល​ជាមួយ​នេះ​ដែរ ក្រុមប្រឹក្សា​ជំនុំជម្រះ ក៏​ពិ​ខិ​ត្យ និង​ពិចារណា​នូវ​គ្រប់​ទិដ្ឋភាព​ទាំងអស់ ដើម្បី​អាច​មាន លទ្ធភាព​ខ្ព​សវនាការ​ឡើង​វិញ នា​ពេលវេលា​សម​ស្រប​ខាង​មុខ​នេះ ដើម្បី​ធានា​នូវ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ ស្រប​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ