ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Calvert-Lewin បង្អាក់ដំណើរ​ប្រជែង​ជើងឯករបស់ Man UTD នៅ​ម៉ោង​បន្ថែម

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Ole Gunnar Solskjaer បាន​អះអាង​ថា Manchester United មិនមែន​ជា​ក្រុម​ប្រជែង​ជើងឯក…

អង់គ្លេស ៖ លោក Ole Gunnar Solskjaer បាន​អះអាង​ថា Manchester United មិនមែន​ជា​ក្រុម​ប្រជែង​ជើងឯក Premier League រដូវ​កាល​នេះ​ទេ​។ ការ​លើក​ឡើង​បែប​នេះ​ក្រោយ​ពេល Man UTD បាន​ត្រឹម​ស្មើ​ភ្ញៀវ Everton ក្នុងលទ្ធផល ៣-៣​។

Man UTD បាន​​នាំមុខ​២​គ្រាប់​មុន​ក្នុង​តង់​ទី​១​ ដោយកីឡាករ Edinson Cavani និង Bruno Fernandes​។ ប៉ុន្តែ​ចូល​ដល់​តង់​ទី​២ Everton តាម​ស្មើ​មក​វិញ ​សម្រេច​បាន​ដោយកីឡាករ Abdoulaye Doucouré និង James Rodríguez​។

លុះដល់​នាទី​៧០ Scott McTominay រក​គ្រាប់​ទី​៣​នាំមុខ​សារ​ជា​ថ្មី​ឱ្យ Man UTD​។ ប៉ុន្តែ​ក្តី​សង្ឃឹម​យក​៣​ពិន្ទុ​ពី​ជំនួប​នេះ​សម្រាប់​ក្រុម​លោក Solskjaer បាន​បញ្ចប់​ទាំងស្រុង បន្ទាប់​ពី​ខ្សែប្រយុទ្ធ Dominic Calvert-Lewin តាម​ស្មើ​នៅ​នាទី​៩០+៥​ជិត​បញ្ចប់​ការ​ប្រកួត​។

Man UTD បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២បណ្តោះអាសន្ន មាន​៤៥​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Man City ដែល​សល់​២​ប្រកួត​ក្នុង​ដៃ​មិន​ទាន់​លេង​ចំនួន​២​ពិន្ទុ​។

លោក Solskjaer បាន​និយាយ​ថា «​យើង​មិន​និយាយ​អំពី​ការ​ឈ្នះ​ពាន​នោះ​ទេ​។ ជាមួយ​ក្រុម​នេះ យើង​បាន​ឆ្លងកាត់​ផ្លូវ​ដ៏​វែង​ឆ្ងាយ​។ យើង​មិន​គួរ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រុម​ប្រជែង​ជើងឯក​នោះ​ទេ​។ យើង​ត្រូវ​តែ​ក្លាយជា​ក្រុម​កាន់តែ​ល្អ​ប្រសើរ ហើយ​និង​រង់ចាំ​មើល​លទ្ធផល​នៅ​ចុងបញ្ចប់​»៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=VqgoMqEchJc