ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mbappé ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយសារ​ជំងឺ​រលាក​ក្រពះ​ធ្ងន់ធ្ងរ

7 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ កីឡាករ​បាល់ទាត់ Kylian Mbappé កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយសារ​ជំងឺ​រលាក​ក្រពះ​ធ្ងន់ធ្ងរ​។…

សហរដ្ឋអាមេរិក ៖ កីឡាករ​បាល់ទាត់ Kylian Mbappé កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយសារ​ជំងឺ​រលាក​ក្រពះ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ក្រោយមក​ប្រភព​ជា​ច្រើន​បាន​រាយការណ៍​ថា ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​បារាំង​របស់​ក្លិប Real Madrid រូប​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ ក្រោយ​ទទួល​បានការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​។

នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters, BBC និង The Guardian បាន​ចេញផ្សាយ​។
ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង​វ័យ​២៦​ឆ្នាំ បាន​ខកខាន​ការ​ហ្វឹកហាត់​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ដោយសារ​អាកា​រៈ​គ្រុនក្តៅ ហើយ​ក៏​អវត្តមាន​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល H ពានរង្វាន់ FIFA Club World Cup ឆ្នាំ​២០២៥ នៅ​សហរដ្ឋអាមេរិក ដែល​ក្រុម Real Madrid បាន​ត្រឹម​ស្មើ​លទ្ធផល ១-១ ទល់​នឹង Al-Hilal ក្នុង​ទីក្រុង​ម៉ៃ​អា​មី (Miami) កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា កន្លង​ទៅ​។

ក្លិប Real Madrid បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា​ថា Mbappé កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ ដោយសារ​ជំងឺ​រលាក​ក្រពះ​ធ្វើទុក្ខ​ខ្លាំង ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក្លិប​ក៏​បាន​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​រូប​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ហើយ​ត្រឡប់​ទៅ​ជុំរំ​ហ្វឹកហាត់​ក្រុម​វិញ ស្ថិត​នៅ​តំបន់ Palm Beach រដ្ឋ​ផ្ល​រី​ដា (Florida)​។ ក្លិប​ក៏​បាន​បន្ថែម​ថា Mbappe នឹង​បន្ត​ការ​ព្យាបាល​រហូត​ជា​សះស្បើយ ១០០% ហើយ​រូបគេ​នឹង​វិល​ត្រឡប់​ទៅ​ចូលរួម​សកម្មភាព​ក្រុម​វិញ​ជា​បណ្តើរ​ៗ​។

សូម​ជម្រាប​ថា ការ​ប្រកួត​បន្ទាប់​របស់​ស្តេច​ស Real Madrid នឹង​ត្រូវ​ប៉ះ​ក្រុម​ជើង​ខ្លាំង​មក​ពី​ម៉ិ​ក​ស៊ិ​ក Pachuca នៅ​វេលា​ម៉ោង​២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ (​ម៉ោង​នៅ​កម្ពុជា​) នៅ​ឯ​កីឡដ្ឋាន Bank of America នាទី​ក្រុង Charlotte រដ្ឋ​ខា​រ៉ូ​លី​ណា​ខាងជើង (North Carolina)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ