រាជធានីភ្នំពេញ ៖ ស្ថិតក្នុងហាងផឹកស៊ីមួយកន្លែង លុះគិតលុយពីហើយឃើគអស់ថ្លៃ
ច្រើនពេក ក៏បង្កឱ្យមានការឈ្លោះប្រកែកជេរគ្នាផ្អើលសមត្ថកិច្ច ជួយអន្តរាគមន៍ហៅមកសួរនាំ កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី៥ កុម្ភៈ នៅតាមបណ្តោយផ្លូវ២០០៤ ហាងផឹកស៊ីអត់យីហោ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែន
ជ័យ ។

តាមប្រភពពីភ្ញៀវដែលជាស្រីស្អាតម្នាក់បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានចូលផឹកស៊ីក្នុងហាងអត់មានយីហោនេះ គឺគាត់មកផឹកជាមួយប្តីជាជនជាតិចិន និងបងប្អូន៣ទៅ៤នាក់ទៀតដែលផឹកស៊ីជាមួយគ្នា ។ ខណៈពេលដែលផឹកស៊ីអស់ស្រាមួយកេះ គិតលុយអស់ចំនួន២៧៧ដុល្លារ គាត់និយាយថាអស់តំលៃថ្លៃពេកក៏បានសួរនាំទៅម្ចាស់ហាងបានបញ្ជាក់ប្រាប់ថា ថ្លៃស្រាផ្សេងនិងថ្លៃម្ហូបផ្សេង នៅពេលនោះគាត់បានសុំចុះតំលៃខ្លះ ថៅកែហាងបានបញ្ចុះនៅសល់ចំនួន១៦០ដុល្លារ។

បន្ទាប់ពីបញ្ចុះតម្លៃហើយ ស្ត្រីដែលជាប្រពន្ធជនជាតិចិនបានឈ្លោះប្រកែកគ្នាជាគ្រួសាររបស់គាត់នៅក្នុងហាង ហើយស្ត្រីជាថៅកែហាងបានសួរថា អត់មានលុយអោយថ្លៃផឹកស៊ីទេអីបានឈ្លោះប្រកែកគ្នាបែបនេះ ។ នៅពេលនោះដែរ ស្ត្រីជាភ្ញៀវនឹងស្ត្រីម្ចាស់ហាងរួមបុគ្គលិកស្រីៗ បាននាំគ្នាឈ្លោះជាមួយស្ត្រីជាភ្ញៀវយ៉ាងខ្លាំងមានទាំងយំស្រែកពេញហាង ដោយសារស្ត្រីជាភ្ញៀវចោទប្រកាន់ថា ម្ចាស់ហាងមើលងាយគាត់ ចំណែកឯស្ត្រីម្ចាស់ហាងចោទប្រកាន់ថា ស្ត្រីជាភ្ញៀវមើលងាយនារីៗក្នុងហាងដែរ ។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលដែលកំពុងឈ្លោះប្រកែកគ្នា មានអ្នកសារព័ត៌មានម្នាក់បានមកថតរូបភាពដោយមានកាន់អាយឌីនិយាយហៅសមត្ថកិច្ចនគរបាលអោយជួយអន្តរាគមន៍ ស្រាប់តែបក្សពួកក្នុងហាងស្មានថា បុរសសារព័ត៌មានដកកាំភ្លើង នាំគ្នាដេញធ្វើឲ្យអ្នកសារព័ត៌មានរូបនោះភ័យជិះម៉ូតូរត់ទៅប្តឹងសមត្ថកិច្ចដល់ប៉ុស្តិ៍នគរបាលតែម្តង ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចនគរបាលសួរនាំទើបដឹងថា ករណីខាងលើគឺការយល់ច្រឡំគ្នាហើយភាគីទាំងសង្ខាងមិនប្តឹងផ្តល់គ្នាសមត្ថកិច្ចទេដោយធ្វើលិខិតបដិសេធបណ្តឹងរៀងៗខ្លួន ។ចំណែកថ្លៃផឹកស៊ីភាគីជាភ្ញៀវបានបង់លុយទៅឲ្យថៅកែរួចរាល់អស់ហើយ ៕
ចែករំលែកព័តមាននេះ