ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹងកែប្រែតំបន់ប្រវត្តិសាស្ត្រ​​ឱ្យ​ក្លាយ​​​​​ទៅ​ជា​តំបន់ទេស​​ចរណ៍

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង ៖ កែប្រែ​តំបន់​ប្រវត្តិសាស្ត្រ​ទៅ​ជា​តំបន់​ទេសចរណ៍ បន្ទាប់​ពី​ផ្ទះ​តា​ម៉ុ​ក​នៅ​អន្លង់​វែង​នៅ​ទី​នេះ​​ក៏​ជា​ផ្ទះ​របស់​លោកសុ​ន សេន ដែល​ពេល​អតីត​កាលនោះ ជាទី​បញ្ជា​ការដ្ឋាន​សម​ភូមិ​ជួរ​មុខ​របស់​មន្ត្រីជាន់ខ្ពស់ ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ស្ថិត​នៅ​ស្រុក​កំ​រៀង ។…

ខេត្ត​បាត់ដំបង ៖ កែប្រែ​តំបន់​ប្រវត្តិសាស្ត្រ​ទៅ​ជា​តំបន់​ទេសចរណ៍ បន្ទាប់​ពី​ផ្ទះ​តា​ម៉ុ​ក​នៅ​អន្លង់​វែង​នៅ​ទី​នេះ​​ក៏​ជា​ផ្ទះ​របស់​លោកសុ​ន សេន ដែល​ពេល​អតីត​កាលនោះ ជាទី​បញ្ជា​ការដ្ឋាន​សម​ភូមិ​ជួរ​មុខ​របស់​មន្ត្រីជាន់ខ្ពស់ ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ស្ថិត​នៅ​ស្រុក​កំ​រៀង ។

នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ ​កុម្ភៈ ​លោក ងួ​ន រតនៈ អភិបាលនៃ​គណៈ​អភិ​បាលខេត្ត បាន​ចុះ​ពិនិត្យ​ទីតាំង​ផ្ទះ​អតីតមន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ សម័យ​ខ្មែរក្រហម
(​ផ្ទះ​លោក សុ​ន សេន ) ដែល​ស្ថិត​នៅ​ភូមិ​អូរ​ដា ឃុំ​អូរ​ដា ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដែល​មានការ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត លោក​ស្នងការ​នគរបាល​ខេត្ត លោក​សុខ គង់ អតីត​អភិបាលរង​ខេត្តបាត់ដំបង បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

លោក ងួ​ន រតនៈ បាន​ណែនាំ​រដ្ឋបាល​ស្រុក និង​អ្នក​ពាក់ព័ន្ធ ត្រូវ​រៀបចំ និង​ជាទី​បញ្ជា​ការ​ដ្ឋាន​សម​ភូមិ​ជួរ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ផ្ទះ​មន្ត្រីជាន់ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(​ផ្ទះ​លោក សុ​ន សេន​) ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​ខាង​មុខ​បន្ទាប់​ពី​ក្រុមការងារ​បោសសំអាត​មីន បញ្ចា​ប់​បេសកកម្ម​ចប់​សព្វគ្រប់ ។

លោក អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ផ្តល់​ផ្តាំផ្ញើ​បន្ត​ទៀត​ថា ចំពោះ​ផ្ទះ​របស់​ក្រុមការងារ​បោសសំអាត​មីន កំពុង​វត្ត​មាននៅ​ទី​នេះ​ដែរ​នោះ គួរ​រៀបចំ​ទៅ​ជា​ផ្ទះ​ស្នាក់​សម្រាប់​ភ្ញៀវ​ទេសចរណ៍ និង​រៀបចំ​ត្រង់​សេ កន្លែង​ផ្សេង​ៗ ឱ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ មុន​សម័យកាល​បង្រួបបង្រួម​ជាតិ ក្រោម​យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​ដើម្បី​ភ្ញៀវ​អន្តរជាតិ​ចូល​មក​ទស្សនា​រម​ណីយ​ដ្ឋាន​បាន​យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​មួយ​នេ​ផង​ដែរ​។

បើ​យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក សុ​ន សេន ហៅ​សម្ភត្តមិត្ត ខៀវ កើត​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​១៩៣០ កើត​នៅ​ខេត្ត​ត្រាវ​វិញ ប្រទេស​វៀតណាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក សុ​ន សេន មាន​តំណែង​ជា​ឧប​នាយករដ្ឋមន្ត្រី​ទី​៣ ទទួល​បន្ទុក​ការងារ​ការពារ​ជាតិ និង​គ្រប់គ្រង​ផ្ទាល់​ទៅ​លើ​មន្ទីរ​ស​២១ ។ នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​ក្នុង​នោះ​បាន​បញ្ជាក់​ទៀត​ថា លោក សុ​ន សេន និង​ក្រុម​គ្រួសារ​ត្រូវ​បាន​គេ​សម្លាប់​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​១៩៧៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ