ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ​វត្ត​ឃ្មួ​ញ​ប្រគល់​ទេយ្យទាន​ដល់​កាកបាទក្រហម​ខណ្ឌ​សែន​សុខ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ថេ​ង សុ​ថុ​ល ប្រធាន​គណៈកម្មការ​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​សមាជិក​របស់​ខ្លួន​ទៅ​ទទួល​ទេយ្យទាន​ពី​ចៅអធិការ​វត្ត​ឃ្មួ​ញ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៧ សីហា ២០១៥ ។

ទេយ្យទាន​ដែល​ចៅអធិការ​វត្ត​ឃ្មួ​ញ​បាន​ប្រគល់​ឱ្យ​រួម​មាន ថវិកា​១​លាន​រៀល និង​១០០​ដុល្លារ​អា​មេ​រិ​ក​, បា​ឡុ​ង​១៥, មី​៦​កេស​, ទឹកដោះគោ​១៧​កំប៉ុង​, ស្ករស​១១​គីឡូក្រាម​, តែ​៣៥​កញ្ចប់​, ទឹក​សុទ្ធ​៨​កេស​, អង្ករ​៥​បាវ​, ទឹកក្រូច​៣​កេស​, ទឹក​ផ្លែ​ឈើ​១​កេស​, ទឹកត្រី​៧​យួរ និង​ទឹកស៊ីអ៊ីវ​២​យួរ ។

លោក ថេ​ង សុ​ថុ​ល បានឱ្យ​ដឹង​ថា លោក​នឹង​ឱ្យ​ខាង​ភូមិ​-​សង្កាត់​ជួយ​មើល តើ​គ្រួសារ​ណា​ទុរគត ឬ​មានការ​ខ្វះខាត លោក​នឹង​យក​ទេយ្យទាន​ដែល​លោក​ទទួល​បាន​នេះ​ទៅ​ជួយ​ដោះស្រាយ​ជីវភាព ៕