ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barca ចាយ​១៨​នាទី​រក​៥​គ្រាប់​យកឈ្នះ Granada នៅ Copa del Rey

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ Barcelona ចាយ​ពេល​១៨​នាទី​រកបាន៥​គ្រាប់​វាយបក​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Granada ក្នុង​ការ​ប្រកួត​ដែល​ឈាន​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ដើម្បី​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa del Rey​។…

អេ​ស្ប៉ា​ញ ៖ Barcelona ចាយ​ពេល​១៨​នាទី​រកបាន៥​គ្រាប់​វាយបក​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Granada ក្នុង​ការ​ប្រកួត​ដែល​ឈាន​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ដើម្បី​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa del Rey​។

ក្នុង​ចំណោម​៥​គ្រាប់​របស់​ក្រុម Barcelona ខ្សែប្រយុទ្ធ Antoine Griezmann រកបាន​២​គ្រាប់​នៅ​នាទី ៨៨ និង ១០០ ស្រប​ពេល​ដែល​ខ្សែការពារ​ឆ្វេង Jordi Alba ក៏​រកបាន​២​គ្រាប់​ផង​ដែរ ពោល​នៅ​នាទី ៩០+២ និង ១១៣ ខណៈ​១​គ្រាប់​ផ្សេង​ទៀត រកបាន​ដោយ​ខ្សែបម្រើ Frenkie de Jong នាទី​១០៨​។

ក្រឡេក​មក​មើល​៣​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ Granada វិញ រកបាន​ដោយ​កីឡាករ Kenedy នៅ​នាទី ៣៣, Soldado នៅ​នាទី ៤៧ និង Fede Vico ដោយ​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី ១០៣។

Barcelona, Sevilla និង Levante សុទ្ធតែ​​កក់​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ខណៈ​នៅ​សល់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​១​គូ​ទៀត​រវាង​ក្រុម Real Betis នឹង Athletic Bilbao ដែលនឹង​ត្រូវ​លេងនៅ​យប់​នេះ​៕