ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! គ្រូបង្រៀន​យក​លុយ​សិស្ស​ក្រសួង​ឲ្យ​ទៅ​បម្រើ​ការ​នៅ​សាលា​បឋម​សិក្សា​សែន​សុខ ខណៈ​ព្រមាន​ធ្វើ​ខុស​ដក​ចេញ​ក្រប​ខណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ប្តូរ​គ្រូបង្រៀន​ម្នាក់​នៅ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក​យក​លុយ​សិស្ស ទៅ​ឲ្យ​បំរើ​ការងារ​នៅ​សាលា​បឋម​សិក្សា​សែន​សុខ ដែល​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ប្តូរ​គ្រូបង្រៀន​ម្នាក់​នៅ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក​យក​លុយ​សិស្ស ទៅ​ឲ្យ​បំរើ​ការងារ​នៅ​សាលា​បឋម​សិក្សា​សែន​សុខ ដែល​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង ។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ យ៉ាង​ដូច្នេះ​ថា ៖«​ក្រោម​កិច្ចសហការ​រវាង​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ និង​គណៈ​គ្រប់គ្រង​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​កបាន​ដោះស្រាយ​ករណី​មិន​ប្រក្រតី​ខាងលើ​នេះ គ្រូបង្រៀន​កម្រិត​បឋម​សិក្សា ស្ថិត​ក្នុង​ខណ្ឌទួលគោក​ម្នាក់ ផ្លាស់​ឲ្យ​ទៅ​បំរើ ការងារ​នៅ​សាលា​បឋម​សិក្សា​សែន​សុខ ក្នុង​ខណ្ឌ​សែន​សុខ​» ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ជា​ទូទៅ ប្រសិនបើ​មាន​ករណី​មិន​ប្រក្រតី​ណាមួយ​ក្នុង​គ្រឹះស្ថានសិក្សា​នៅ​ទូ​ទាំង​ប្រទេស​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​មាន​វិធានការ ដើម្បី​ដោះស្រាយ​ទៅ​តាម​ទិដ្ឋភាព​ជាក់ស្តែង ហើយ​អាច​មានការ​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ដែល​ជា​សេនាធិការ​របស់​ក្រសួង​អប់រំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនោះ ។

លោក រស់ សុ​វាចា បាន​លើក​ឡើង​ទៀត​ថា ក្រសួង អប់រំ និង​កីឡា​បាន​នឹង​បន្ត​ជំរុញ​ការ​គ្រប់គ្រង​សាលារៀន ដើម្បី​បន្ត​ពង្រឹង​កំណែទម្រង់​អប់រំ​យុវជន និង​កីឡា ។ ករណី​មាន​ភាព​មិន​ប្រក្រតី​ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ គឺ​មាន​សណ្ឋាន​ផ្សេង​ៗ​ពី​គ្នា អាស្រ័យ​លើ​ការ​ប្រព្រឹត្តិ ។ លោក​បាន​គូសបញ្ជាក់​ថា «​វិធានការ​រដ្ឋបាល​ដែល​ដាក់​ចំពោះ​គ្រូបង្រៀន​ដែល​ធ្វើ​ខុស​អាច​ការ​ស្តីបន្ទោស ឬ​ការ​សរសេ​ជា​លាយ​លាក់​អក្សរ ឬ​អាច​ជា​ការ​ចុះ​កិច្ចសន្យា​ក្រោយ​ការ​ប្រព្រឹត្តិ​មិន​ប្រក្រតី ឬ​មួយ​ការ​ផ្លាស់​ប្តូរ​ទីកន្លែង​ធ្វើការ ឬ​មួយ​ឈាន​ដល់​ការ​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ មន្ត្រីរាជកា​ក្រោម​ឱវាទ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​ពង្រឹងគុណភាព​គ្រូបង្រៀន តាម​រយៈ​លើកកម្ពស់​គុណវុឌ្ឍិ និង​ផ្តល់​ប្រាក់ខែ​របស់​គ្រួ​បង្រៀន ។ នៅ​ឆ្នាំ​២០១៥ ប្រាក់ខែ​គ្រូបង្រៀន ស្ថិត​ក្នុង​ចន្លោះ​ពី​៥​សែន​រៀល ទៅ​១​លាន​២​សែន​រៀល ។ នៅ​ឆ្នាំ​២០២០​ស្ថិត ចន្លោះ​ពី​១​លាន​២​សែន​រៀល​ទៅ​២​លាន​១​សែន​រៀល ។ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បន្ត​ធ្វើការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​តម្លើង​ប្រាក់ខែ​គ្រូបង្រៀន ។

អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បន្ត​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ត​អនុវត្ត​យ៉ាង​ម៉ាត់​វិធានការ​រដ្ឋាភិបាល និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​មាន ជា​ធរមាន ។

សូម​ជម្រាប​ករណី​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក​នេះ បន្ទាប់​ពី​អាណាព្យាបាល​សិស្ស​បាន​ធ្វើការ​បង្ហោះ​សាលា​ថា គ្រូបង្រៀន​បឋម​សិក្សា​ម្នាក់​បាន​យក​ប្រាក់​ពី​សិស្ស​៦​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ដែល​អះអាង​ជា ការ​តបស្នង​សងគុណ​គ្រូ ៕

សូមបញ្ជាក់ ៖ ក្រសួង​អប់រំ​កំពុង​សម្រេច​គ្រូបង្រៀន​យក​លុយ​សិស្ស​នៅ​សាលា​សន្ធរ​ម៉ុ​ក​ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ