រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ពេលនេះក្រសួងអប់់រំកំពុងតែពិនិត្យ និងសម្រេចចំពោះករណីគ្រូបង្រៀនម្នាក់ នៅសាលាសន្ធរម៉ុកយកលុយពីសិស្ស ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យកោះសន្តិភាពដឹង នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ យ៉ាងដូច្នេះថា ៖«គិតមកដល់ពេលនេះ ក្រុមការងារពាក់ព័ន្ធបានកំពុងពិនិត្យ និងសម្រេចចំពោះករណីគ្រូបង្រៀនយកលុយសិស្សនៅសាលាសន្ធរម៉ុក» ។ លោកក៏បានលើកឡើងថា គណៈគ្រប់គ្រងសាលាបានធ្វើការសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីសិក្សាករណីនឹងផងដែរ ។
អ្នកនាំពាក្យក្រសួងក៏បានឲ្យដឹងថា នៅពេលសម្រេចបែបណា ក្រសួងនឹងប្រាប់ជាព័ត៌មានបន្តទៀត ចំពោះគ្រូបង្រៀនយកលុយសិស្សនេះផងដែរ ។
សូមជម្រាបថា បើតាមបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាស៊ែរបន្តថា« មន្ទីរអប់រំរាជធានីភ្នំពេញបានរកឃើញថ្នាក់គ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាសន្ធរម៉ុក ពិតជាបានទារប្រាក់ចំនួន៦ម៉ឺនរៀល ក្នុងមួយខែពីសិស្សមែន ប៉ុន្តែសម្រាប់វិធានការលើគ្រូបង្រៀនរូបនោះមន្ទីរថា នឹងសម្រេចបន្ទាប់ពីប្រជុំនៅថ្ងៃស្អែក» ។
សូមជម្រាបថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំតំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ក្នុងនោះក៏មានគ្រូបង្រៀនផងដែរ កុំឲ្យគាត់មានជីវភាពលំបាកដូចពេលកន្លងមក ប៉ុន្តែគេនៅសង្កេតឃើញមានគ្រូបង្រៀនមួយចំនួនតូចមិនបានគោរពគោលការណ៍របស់ក្រសួង ក៏រាជរដ្ឋាភិបាលក្នុងការមិនឲ្យយកថវិកាពីសិស្សនោះទេ បែរជាពួកគាត់យកលុយសិស្សដែលករណីមួយនេះមិនសម្រាប់សង្គមនោះទេ ។ ផ្ទុយទៅការធ្វើបែបនេះបានប៉ះពាល់ដល់កិត្តិយសដល់គ្រូបង្រៀនផ្សេងៗ ដែលពួកគាត់ខិតខំបង្រៀនសិស្សទាំងចិត្តកាយ ដើម្បីចង់ឲ្យសិស្សមានចំណេះទាំងមិនខ្លាចការនឿយហត់ផង ។
គួរររឮកថា កាលពីថ្មីៗ នេះក្រុមអាណាព្យាបាលរបស់សិស្សនៃសាលាសន្ធរ ម៉ុក បានចេញមករិះគន់ដូចព្យុះ លើគ្រូបង្រៀន មួយចំនួនថា បើកូនសិស្សអត់ រៀនគួរ ត្រូវគ្រូបណ្តេញចេញក្រៅថ្នាក់ និងទារយកលុយពីកូនសិស្ស១ខែ៦ ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូទៀតផង ។
ជាក់ស្តែង គណនី ហ្វេស ប៊ុកឈ្មោះ Bunthoeun Ev បាន បង្ហោះ ឲ្យដឹងថា « កូនស្រីខ្ញុំ ត្រូវបានអ្នកគ្រូ សាលាសន្ធរម៉ុកបណ្តេញ ចេញពីថ្នាក់តាមសម្តី អ្នកគ្រូ បាននិយាយ ថា បើមិនរៀនគួរ ទេទៅរកគ្រូរកសាលាណារៀន ផ្សេងទៅនៅ សាលា សន្ធរ ម៉ុក បើមិនរៀនគួរក៏ត្រូវបង់លុយដឹងគុណគ្រូមួយខែ ៦០០០០៛ ដែរ ។ តើខ្ញុំរស់បានដល់ពេលណា0x017d7 បើខ្ញុំ ខំ រកលុយអោយ កូនរៀនគួរ មិនបានផង » ។
ជាមួយគ្នានេះមានហ្វេសប៊ុករបស់អាណាព្យាបាលកូនសិស្សសាលាសន្ធរ ម៉ុ ក ម្នាក់ទៀតឈ្មោះ Srey Neth SreyNeth ក៏ បានទម្លាយចេញ ឲ្យបងប្អូន មហាជន បានដឹងដែរថា« សុំទោសទុកជាមុន បើនាងខ្ញុំបង្ហោះទៅមានការប៉ះពាល់ ដោយសារ ករណី នេះស្រដៀង គ្នាជាមួយកូនខ្ញុំ ដែរ ព្រោះថា កូនប្រុស ពៅ ខ្ញុំ រៀនថ្នាក់ទី៦នៅ សាលាសន្ធរម៉ុកដែរគ្រូទារលុយ៦ម៉ឺនរៀលតាំងពីថ្ងៃចូលរៀនទី ១ ខ្ញុំសួរថា ថ្លៃអីគេ អ្នកគ្រូគាត់ថាវាជាការដឹងគុណរបស់ឪពុកម្តាយចំពោះគ្រូដែលគាត់មើលនឹងបង្រៀនកូនយើង អុញខ្ញុំគាំងម៉ង ព្រោះខ្ញុំអត់ចង់និយាយច្រើនជាមួយគាត់នៅមានច្រើនទៀតដែលគាត់និយាយមកកាន់ខ្ញុំ អស់អារម្មណ៍គោរពអាលីងបន្ទាប់មកទៀតទារលុយម្នាក់២ម៉ឺនរៀល ទិញកង្ហារ ហើយថ្នាក់គាត់សិស្សសរុបជាង៣០នាក់ ។ ខ្ញុំសុំសួរដូចឆោតអារឿងលុយ ទិញកង្ហារហ្នឹង គឺទិញរាល់ឆ្នាំឲ្យតែពេលចូលរៀនគឺ ប្រមូលហើយអត់យល់ ! នៅមានទៀតមិនទាន់អស់ទេយកពីសិស្ស ១ ថ្ងៃ ៥០០រៀលផ្សេងទៀត និង រៃលុយ ពីសិស្សម្នាក់៥០០រៀលរាល់មួយអាទិត្យម្តងថ្លៃទិញ ទឹកជូនអ្នកគ្រូពិសារ ចា៎នេះ ចូលរៀនអត់ទាន់ដល់មួយខែទេចាំមើលតើ ខែបន្ទាប់ៗ នៅមានអី កើតឡើងទៀតហើយសូមបញ្ជាក់ផងដែរអា ៦ម៉ឺន ថ្លៃទឹកចិត្តហ្នឹងគឺជូនជារៀង រាល់ខែ ខកបាន តែហាមខាន។
សុំបញ្ជាក់មួយទៀត បើលុយរៀនគួរ ខ្ញុំមិនថាទេព្រោះ នេះជារឿង ធម្មតា ដែល គាត់បង្រៀនកូនយើងបន្ថែមក្រៅពីម៉ោងសិក្សា ជូនដោយក្តីគោរព។ ក្រោយពីឃើញមានការបង្ហោះក្នុង ហ្វេសប៊ុករឿងសាលាទារលុយពីសិស្ស នេះក៏ស្រាប់តែមាន អាណាព្យាបាលសាលាសន្ធរម៉ុកជាច្រើននាក់ទៀតនាំគ្នាបញ្ជេញមតិ រិះគន់សាលាមួយនេះយ៉ាងគំហុកតាម រយៈការខមិនដែលមានន័យដូចៗគ្នាផងដែរ ៕
ចែករំលែកព័តមាននេះ