ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩៖គ្រូបង្រៀនខ្លះបាត់ចំណូលពីការបង្រៀនគួរតាមផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

ជំងឺកូវីដ១៩ បានធ្វើឲ្យលោកគ្រូអ្នកគ្រូមួយចំនួន បាត់ចំណួលពីការបង្រៀនគួរក្រៅ​ម៉ោង។ កូវីដ១៩បានធ្វើឲ្យទំាងគ្រូ និងសិស្សបារម្ភពីការឆ្លងជំងឺនេះ ដូច្នេះមិនត្រឹមតែការ​បង្រៀន​តាមសាលាទេដែលបានអាក់ខានប្រមាណជា១ឆ្នាំកន្លងមកនេះទេ សូម្បីតែការ​ប្រៀនគួរក្រៅម៉ោងតាមផ្ទះរបស់សិស្ស ក៍អាក់ខានដែរ។ លោគ្រូបង្រៀនដែលធ្លាប់តែបង្រៀនគួរតាមផ្ទះក្រៅម៉ោងម្នាក់ នៅភ្នំពេញ…

ជំងឺកូវីដ១៩ បានធ្វើឲ្យលោកគ្រូអ្នកគ្រូមួយចំនួន បាត់ចំណួលពីការបង្រៀនគួរក្រៅ​ម៉ោង។ កូវីដ១៩បានធ្វើឲ្យទំាងគ្រូ និងសិស្សបារម្ភពីការឆ្លងជំងឺនេះ ដូច្នេះមិនត្រឹមតែការ​បង្រៀន​តាមសាលាទេដែលបានអាក់ខានប្រមាណជា១ឆ្នាំកន្លងមកនេះទេ សូម្បីតែការ​ប្រៀនគួរក្រៅម៉ោងតាមផ្ទះរបស់សិស្ស ក៍អាក់ខានដែរ។

លោគ្រូបង្រៀនដែលធ្លាប់តែបង្រៀនគួរតាមផ្ទះក្រៅម៉ោងម្នាក់ នៅភ្នំពេញ បានឲ្យដឹងថា គាត់បានជួបការ​លំបាក​នៅក្នុង​ជីវភាព នៅពេលមិនបានចេញទៅបង្រៀនសិស្សក្រៅ​ម៉ោង​ក្នុងរយៈ​ពេលជាង១ឆ្នាំមកនេះ​។ ការមិនបានចេញទៅបង្រៀនសិស្សនេះ ធ្វើឲ្យគាត់បាត់​ចំណូល​ប្រមាណ​៣០០ដុល្លារក្នុងមួយខែ។ លោកគ្រូបង្រៀនថ្នាក់​អនុវិទ្យាល័យខាង​លើ​បញ្ជាក់ថា“យើងក៍បារម្ភពីសុខភាពយើង សិស្សក៍បារម្ភពីសុខ​ភាព ពិសេសមាតាបិតា​សិស្ស​ពួកគាត់បារម្ភពីសុវត្ថិភាពកូនចៅ ដូច្នេះគាត់មិនឲ្យ​យើងទៅបង្រៀនកូនគាត់​ទេប្រមាណ១ឆ្នាំមកនេះ។ មកដល់ពេល​នេះការបង្រៀនតាមផ្ទះ ក៍មិនបានដំណើរការ​ឡើងវិញដែរ”។

 នៅពេលបាត់ចំណូលបែបនេះ លោកគ្រូដដែលថាបានប៉ះពាល់ជីវភាពរបស់​គាត់ជាខ្លំាង។” ប៉ះពាល់ដល់បញ្ហាជីវភាពគ្រួសារពិសេសយើងពិបាករកប្រាក់មក បង់ថ្លែងផ្ទះជួល និងការ បង់ប្រាក់ទៅធនាគារដោយសារបានទិញផ្ទះដែលគេកំពុង​សាងសង់រំលោះ “ គ្រូបង្រៀនបានត្អូញដូច្នេះ។

ចំណែកគ្រូងបង្រៀនម្នាក់ទៀត ឈ្មោះសូត ដាណាត វ័យប្រហែល៤០ឆ្នាំ ថា កូវីដ១៩បាន​ធ្វើប៉ះពាល់ដល់វិស័យជាច្រើន មិនថានៅ ក្នុងប្រទេសកម្ពុជា និងលើសកលលោកនោះទេ ។ ក្នុងនោះវិស័យអប់រំ បានប៉ះពាល់ផងដែរ  ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ដោយសារវិធានការរបស់ក្រសូងតម្រូវឲ្យមាការសិក្សាតាម​អនឡាញនិងសិក្សាពីចម្ងាយ។ លោកគ្រូបង្រៀនឯកទេសរូបវិទ្យានេះថា លោកបានបង្រៀនតាម ប្រព័ន្ធបច្ចេកវិទ្យាZoomកាលពីឆ្នាំកន្លងទៅ ជំនួសការ​បង្រៀនសិស្សដោយផ្ទាល់។

លោកគ្រូ សូត ដាណាត ជាគ្រូបង្រៀននៅវិទ្យាល័យទួលស្វាយព្រៃ។ នៅពេលរដ្ឋបានតម្រូវឲ្យបង្រៀនតាមអនឡាញនោះ លោកគ្រូខាងលើក៍បានប្តូរ​ការបង្រៀនគួរទៅតាមអនឡាញដែរ។ ដូច្នេះអំឡុងពេលកូវីដ១៩កន្លងមកនេះ ផលប៉ះពាល់ជីវភាពរបស់លោកគ្រូរូបនេះមិនសូវជាមានប៉ុន្មានទេ ដោយសារលោកអាចរក្សាចំណួលបានជាធម្មតា។ «ក្នុងសម័យកូវីដ១៩ពេលថ្មីៗ​មានការ​ពិបាក យើងមិនអាចទៅបង្រៀនដោយផ្ទាល់បាន តែយើងបង្រៀនតាមប្រព័ន្ធ​អនឡាញ ប៉ុន្តែទាមទារឲ្យទំាងសិស្សនិងគ្រូ ចេះបច្ចេកវិទ្យានេះដែរ»។

លោកគ្រូ សូត ដាណាត បន្ថែមថា «សម្រាប់ខ្ញុំបង្រៀមតាមប្រព័ន្ធអនឡាញ(Zoom) ហ្នឹងហាក់ ដូចជានៅផ្ទាល់ដែរពីព្រោះយើងបានចងក្រងជាក្រុមកូនសិស្ស​ក្នុងការ​បង្រៀន​ដោយមើលគាត់បានឃើញដូចគ្នាហើយធ្វើការឆ្លើយឆ្លងគ្នាដើម្បីដាក់​ពិន្ធុផងដែរ។ អីញ្ចឹងយើងមានការឆ្លងឆ្លើយ គ្នាបានល្អដូចផ្ទាល់ដែរ»។

ពាក់ព័ន្ធនឹងការទទួលបានប្រាក់កម្រៃក្នុងការបង្រៀនគួរតាមផ្ទះផ្ទាល់និងបង្រៀនតាម ប្រព័ន្ធអនឡាញZoomលោកគ្រូដាណាតបានឲ្យដឹងថាក្នុងមួយខែលោកគ្រូបាន​ទទួល​បានកម្រៃមិនដួចគ្នានោះទេដោយសារការបង្រៀនរបស់លោកមិនកំណត់ថ្លៃច្បាស់លាស់ឡើយ។ «បើសិស្សមានជីវភាពមិនធូរធារយើងយកតាមហ្នឹង បើសិស្សគាត់ធូរ​ធារមួយ​ខែ​គាត់ឲ្យ​យើង ២០០ដុល្លារក្នុងមួយខែបើមិនសូវធូរធារ១០០ដុល្លារ​ហើយក៍មាន​ដែលសិស្សដែលសូមយើងរៀនមិនយកប្រាក់។ យើងអនុគ្រោះសម្រាប់​អ្នកចង់រៀន​​ហើយគ្មានលទ្ធភាព »។

ប្រាក់ខែគ្រូបង្រៀនជាអាទិភាពមួយដែលរដ្ឋបានដំឡើងរៀងរាល់ឆ្នាំ តែនៅមិនទាន់គ្រប់គ្រាន់នោះទេ។ មានលោកគ្រូ អ្នកគ្រូ ជាច្រើននៅឆ្លៀតធ្វើកិច្ច​ការផ្សេង ពិសេសការបង្រៀនគួរក្រៅម៉ោងនេះ ដើម្បីបានកម្រៃផ្សេងពីប្រាក់បៀវត្ស​ចិញ្ចឹមជីវិតនិងគ្រួសារ។ បើតាមគ្រូបង្រៀនថា សិស្សដែលមានលទ្ធភាព​រកគ្រូបង្រៀនគួរបន្ថែមដល់ ផ្ទះជាកូនចៅអ្នកមានជីវភាធូរធារ ហើយភាគច្រើន​ពួកគេរៀន​នៅសាលាឯកជនទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ