ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ជួយ Juventus វាយបកយកឈ្នះម្ចាស់ផ្ទះ Inter

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ Cristiano Ronaldo រកបាន​២​គ្រាប់​ម្នាក់ឯង​ជួយ​ក្រុម Juventus វាយបក​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Inter Milan ក្នុង​ជំនួបជើង​ទី​១…

អ៊ី​តា​លី ៖ Cristiano Ronaldo រកបាន​២​គ្រាប់​ម្នាក់ឯង​ជួយ​ក្រុម Juventus វាយបក​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Inter Milan ក្នុង​ជំនួបជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Italy Cup ។

កីឡាករ Lautaro Martinez រកបាន​គ្រាប់​បើក​ឆាក​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ Inter Milan នាំមុខ​មុន​តាំងពី​នាទី​៩​។ ប៉ុន្តែកីឡាករ Ashley Young បាន​សាង​កំហុស​ដោយ​ទាញ​កីឡាករ Juan Cuadrado ឱ្យ​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់ ​ហ៊ុ​ច​ដង​ឱ្យ Juventus តាម​ស្មើ​មក​វិញ ​ដោយ​បាន​ប៉េ​ណា​ល់​ទី​នៅ​នាទី​២៦ ដែល​ទាត់​ដោយ​កីឡាករ Cristiano Ronaldo​។ លុះ​ការ​ប្រកួត​ឈាន​ដល់​នាទី​៣៥ Ronaldo ដដែលក៏​បន្ថែម​១​គ្រាប់​ទៀត ដែល​ជា​គ្រាប់​ជ័យជម្នះ​ក្នុង​ជំនួប​តែម្តង​។

Inter Milan នឹងត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Allianz របស់​ក្រុម Juventus នា​ថ្ងៃ​ទី​៩ ខែ​កុ​ម្ភះ ឆាប់​ៗ​ខាង​មុខ​នេះ ​សម្រាប់​ការ​ប្រកួត​​ជើង​ទី​២៕