ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាច​ក្រហម​សំពង Southampton សល់​គ្នាត្រឹម​៩​នាក់ចំនួន៩គ្រាប់

3 ឆ្នាំ មុន

អង់គ្លេស ៖ Manchester United បាន​បង្កើត​កំណត់​ត្រា​ក្នុង​ក្រប​ខណ្ឌ Premier League បន្ទាប់​ពី​យកឈ្នះ​ក្រុម​ភ្ញៀវ Southampton មាន​គ្នា​ត្រឹម​៩​នាក់​កាលពី​យប់​ម្សិលមិញ…

អង់គ្លេស ៖ Manchester United បាន​បង្កើត​កំណត់​ត្រា​ក្នុង​ក្រប​ខណ្ឌ Premier League បន្ទាប់​ពី​យកឈ្នះ​ក្រុម​ភ្ញៀវ Southampton មាន​គ្នា​ត្រឹម​៩​នាក់​កាលពី​យប់​ម្សិលមិញ ដោយ​លទ្ធផល ៩-០​។

ខ្សែបម្រើ Alexandre Jankewitz ទទួល​បាន​កាត​ក្រហម​តាំងពី​នាទី​២​ក្នុង​តង់​ទី​១ មុន​ពេលខ្សែការពារ Jan Bednarek ក៏បានកាតក្រហមនៅនាទី៨៦ ជិតបញ្ចប់តង់ទី២​។

ក្រឡេក​មក​៩​គ្រាប់​របស់ Man UTD ធ្វើ​សម្រេច​បាន​ដោយ​កីឡាករ Aaron Wan-Bissaka, Marcus Rashford, Edinson Cavani, Scott McTominay, Bruno Fernandes, Daniel James និង Anthony Martial ២​គ្រាប់​ម្នាក់ឯង​។ ខណៈ​ខ្សែការពារ Jan Bednarek របស់ Southampton ធ្វើ​ឱ្យ​ចូល​ខ្លួនឯង​១​គ្រាប់​ផង​ដែរ​។

វាក្លាយ​ការ​ប្រកួត​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League ដែល​ក្រុម​មួយ​អាច​យកឈ្នះ​លើ​គូប្រកួត​ដោយ​លទ្ធផល ៩-០ ។ ខណៈ​ដែល​ប្រកួត​លើក​ទី​១​កើតឡើង​កាលពី​ឆ្នាំ ១៩៩៥ គ្រា​ដែល Man UTD យកឈ្នះ​ក្រុម Ipswich Town និង​លើក​ទី​២​កាលពី​ឆ្នាំ ២០១៩ ពេល​ដែល Leicester City យកឈ្នះ​លើ Southampton ​ផង​ដែរ​។

​ក្រុម​លោក Solskjaer ​បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ ​ដោយ​មាន​៤៤​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង Man City តែចាញ់​គ្រាប់​ចំណេញ​។ ខណៈ​​ក្រុម​លោក Pep Guardiola នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​ដែលមិន​ទាន់​លេង​៕ (​ដកស្រង់​ចេញពី BBC)

https://www.youtube.com/watch?v=BfALtJkEnts