ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុរ៉​ង់​សាកល្បង​កាំជ្រួច​បញ្ជូន​ផ្កាយ​រណប​ថ្មី​របស់​ខ្លួន

3 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉​ង់ ​IRNA រាយការណ៍​នា​ថ្ងៃ​ទី​១ កុម្ភៈ​ថា បំពាក់​ដោយ​ម៉ូ​ទ័​រ​​ប្រើ​ប្រេងឥន្ធនៈ​រឹង ដែល​ខ្លាំង​បំផុត​កាំជ្រួច​បញ្ជូន​ផ្កាយ​រណប​ថ្មី​អ៊ីរ៉​ង់ ឈ្មោះ ZULJANAH…

ប្រទេស​អ៊ី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉​ង់ ​IRNA រាយការណ៍​នា​ថ្ងៃ​ទី​១ កុម្ភៈ​ថា បំពាក់​ដោយ​ម៉ូ​ទ័​រ​​ប្រើ​ប្រេងឥន្ធនៈ​រឹង ដែល​ខ្លាំង​បំផុត​កាំជ្រួច​បញ្ជូន​ផ្កាយ​រណប​ថ្មី​អ៊ីរ៉​ង់ ឈ្មោះ ZULJANAH ត្រូវ​បាន​បាញ់​បង្ហោះ​សាកល្បង​នៅ​អ៊ីរ៉​ង់ ។

ក្រសួង​ការពារ​ប្រទេស​អ៊ីរ៉​ង់​លាតត្រដាង​នាថ្ងៃ​ទី​១ កុម្ភៈ​នោះ នូវ​វី​ដេ​អូ​មួយ​នៃ​ការ​បាញ់​បង្ហោះ​កាំជ្រួច​បញ្ជូន​ផ្កាយ​រណប​ថ្មី​នោះ ដោយ​លើក​ឡើង​ថា ​កាំជ្រួច​នោះ​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​តំបន់​វាល​ខ្សាច់​មួយ ។

ដោយ​មិន​បញ្ជាក់​ពី​ថ្ងៃខែ​ ឬ​ទីកន្លែង​នៃ​ការ​បាញ់​សាក​កាំជ្រួច​នោះ IRNA គូស​បញ្ជាក់​ថា កាំជ្រួច​នោះ​ផលិត​ក្នុង​កម្រិត​ជាតិ​អាច​បញ្ជូន​បណ្ដា​ផ្កាយ​រណប​មាន​ទម្ងន់​សរុប​ដល់​២២០​គីឡូក្រាម​ទៅ​កាន់​តារាវិថី​កម្ពស់​៥០០​គីឡូម៉ែត្រ​ពីលើ​ផែនដី ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ