ប្រធាន FIFA ថា កីឡាករបាល់ទាត់មិនមែនជាក្រុមអាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ
ស្វីស ៖ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA គឺលោក Gianni Infantino បាននិយាយកាលពីថ្ងៃទី១ ខែកុម្ភះ កន្លងទៅថា…
ស្វីស ៖ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA គឺលោក Gianni Infantino បាននិយាយកាលពីថ្ងៃទី១ ខែកុម្ភះ កន្លងទៅថា…
ស្វីស ៖ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA គឺលោក Gianni Infantino បាននិយាយកាលពីថ្ងៃទី១ ខែកុម្ភះ កន្លងទៅថា កីឡាករបាល់ទាត់គួរតែមិនស្ថិតក្នុងចំណោមក្រុមមានអាទិភាពដំបូងសម្រាប់ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ឡើយ។
ប្រទេសមួយចំនួនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់អត្តពលិក ឱ្យបានមុនវត្តមានពួកគេនៅព្រឹត្តិការណ៍អូឡាំពិកដែលនឹងរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
ដោយឡែកលោក Gianni Infantino ដែលចាប់ផ្តើមយុទ្ធនាការរួមគ្នាជាមួយអង្គការសុខភាពពិភពលោក WHO ដើម្បីលើកកម្ពស់ការទទួលថ្នាំបង្ការដោយយុត្តិធម៌បានលើកឡើងថា «ពិតណាស់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងគឺជា ប្រជាជនដែលប្រឈមនឹងគ្រោះថ្នាក់ និងបុគ្គលិកសុខាភិបាល។ ហើយនេះជាអ្វីដែលស្ថិតក្នុងការគិតរបស់ពួកយើង»។
បុរសជនជាតិស្វីសវ័យ៥០ឆ្នាំរូបនេះបន្តទៀតថា «យើងមិនគិតថាកីឡាករបាល់ទាត់ជាក្រុមមានអាទិភាពលើរឿងនេះទេ។ ការចាក់វ៉ាក់សាំងអាចត្រូវបានណែនាំនៅឆាប់ៗខាងមុខនេះ។ ហើយពិតណាស់គឺសម្រាប់ព្រឹត្តិការណ៍អូឡាំពិក។ ដូច្នេះអ្នកទាំងនោះគួរតែជាក្រុមមានអាទិភាព មិនមែនជាកីឡាករបាល់ទាត់ ឬក៏មន្ត្រីនោះទេ»៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ