រដ្ឋបានចំណាយថវិកាប្រមាណ២១០លានដុល្លារលើការគំាពារសង្គម
- ភ្នំពេញ
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឲ្យដឹងថា កម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ បានចាប់ផ្ដើមតាំងពី…
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឲ្យដឹងថា កម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ បានចាប់ផ្ដើមតាំងពី…
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឲ្យដឹងថា កម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ បានចាប់ផ្ដើមតាំងពី ខែមិថុនា ឆ្នាំ២០១៩ មកនោះ គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មាន ស្រ្តីមានផ្ទៃពោះ និងកុមារជាងចំនួន ១៧ម៉ឺននាក់ បានទទួលផលពីកម្មវិធីនេះ ដោយគិតជាថវិកាប្រមាណ ១០លានដុល្លារ។
ក្រៅពី ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធី គាំពារសង្គមរបស់រដ្ឋមានជាច្រើនទៀតដូចជាការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ។ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ បានអនុវត្តបានចំនួន ៣ជុំ រួចមកហើយ ដោយក្នុង៣ជុំកន្លងទៅនោះរាជរដ្ឋាភិបាល បានចំណាយថវិកាជាង ២០០លានដុល្លារ។ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបន្តការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី ៤ ដែលមានរយៈពេល ៣ខែ ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២១។
លោក វង សូត បានគូសបញ្ជាក់ថាសម្រាប់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងខែមករា ឆ្នាំ២០២១ មានគ្រួសារក្រីក្រសរុបជាង ៧១ម៉ឺនគ្រួសារ គិតជាសមាជិកចំនួនជាង ២លាន៨សែននាក់ និងគ្រោងចំណាយថវិកាជាងចំនួន ៣២លានដុល្លារ។ របាយការណ៍ខាងលើបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់មនុស្សធម៌នេះ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១។
មន្រ្តីបានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅតែបន្តនៅពេលអនាគត រីឯកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះដោយ ជំងឺកូវីដ១៩វិញ មិនទាន់មានការសម្រេចណាមួយថា ត្រូវបន្ត ឬមិនបន្តក្រោយបញ្ចប់ជុំទី ៤ នៅខែមីនា ឆ្នាំ២០២១នោះទេ។
សម្តេចនាយករដ្ឋមន្រ្តីធ្លាប់បានប្រកាសថាប្រសិនបើជំងឺកូវីដ១៩នៅមិនទាន់ស្ងប់ទេការឧបត្ថម្ភនេះនៅតែបន្ត៕
ចែករំលែកព័តមាននេះ