ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​យ៉ាប់​! Liverpool ត្រូវ​អវត្តមាន Matip ដល់​ចប់​រដូវ​កាល

3 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែការពារ​កណ្តាល Joel Matip របស់​ក្រុម​ហង្ស​ក្រហម Liverpool ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រកួត​រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ ដោយសារ​បញ្ហា​របួស​កជើង​។ អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ​កា​មេ​រូ​ន​វ័យ​២៩​ឆ្នាំ​រូប​នេះ…

អង់គ្លេស ៖ ខ្សែការពារ​កណ្តាល Joel Matip របស់​ក្រុម​ហង្ស​ក្រហម Liverpool ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រកួត​រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ ដោយសារ​បញ្ហា​របួស​កជើង​។

អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ​កា​មេ​រូ​ន​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​រង​របួស​អំឡុង​​ការ​ប្រកួត​ដែល Liverpool ​យកឈ្នះ​ក្រុម Tottenham ក្នុង​លទ្ធផល ៣-១ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​។

វា​ក្លាយជា​ដំណឹង​ដ៏​អាក្រក់​បំផុត​សម្រាប់​ក្រុម​លោក Jurgen Klopp បន្ទាប់​ពី​ខ្សែការពារ Virgil van Dijk និង​ខ្សែការពារ Joe Gomez ក៏​កំពុង​ស្ថិត​ក្រៅ​ទីលាន​រួច​ទៅ​ហើយដោយ​សារ​តែ​បញ្ហា​របួស​។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សា​ដោះ​ដូរ​កីឡាករ​ខែមករា Liverpool បាន​សម្រេចការ​ចុះ​ហ្ថ​ត​លេខា​លើ​ខ្សែការពារ Ben Davies ពី​ក្លិប Preston ក្នុង​តម្លៃ​១,៦​លាន​ផោន​ជាមួយ​កុងត្រា​រយៈពេល​យូរ​។ ពួក​គេ​ក៏​បាន​សម្រេចការ​ខ្ចី​ជើង​ខ្សែការពារ Ozan Kabak ពី​ក្លិប Schalke 04 រហូត​បញ្ចប់​រដូវ​កាល​នេះ​ ដើម្បីមកបំពេញចន្លោះដែលកំពុងខ្វះខាត៕ (​ដកស្រង់​ចេញពី BBC)

កីឡាករ Ozan Kabak និងកីឡាករ Ben Davies