បែកពាងប្រហុកឧកញ៉ាឡាយ លន់ រឿងលក់ដីខ្យល់ត្រូវអ្នកទិញប្តឹង
- សៀមរាប
ខេត្តសៀមរាប ៖ ករណីរឿងឧកញ៉ាបណ្ឌិតឡាយ លន់ នេះ នៅក្នុងខេត្តសៀមរាប ត្រូវបានបងប្អូនប្រជាពលរដ្ឋចាញ់បោកឱ្យលុយទិញដី ហើយបែរជាគ្មានដីឱ្យពួកគាត់ នេះ ជារឿងលក់ដីខ្យល់…
ខេត្តសៀមរាប ៖ ករណីរឿងឧកញ៉ាបណ្ឌិតឡាយ លន់ នេះ នៅក្នុងខេត្តសៀមរាប ត្រូវបានបងប្អូនប្រជាពលរដ្ឋចាញ់បោកឱ្យលុយទិញដី ហើយបែរជាគ្មានដីឱ្យពួកគាត់ នេះ ជារឿងលក់ដីខ្យល់…
ខេត្តសៀមរាប ៖ ករណីរឿងឧកញ៉ាបណ្ឌិតឡាយ លន់ នេះ នៅក្នុងខេត្តសៀមរាប ត្រូវបានបងប្អូនប្រជាពលរដ្ឋចាញ់បោកឱ្យលុយទិញដី ហើយបែរជាគ្មានដីឱ្យពួកគាត់ នេះ ជារឿងលក់ដីខ្យល់ ដែលត្រូវប្រជាពលរដ្ឋជាច្រើនរយគ្រួសារចោមប្តឹងទៅតុលាការ ប៉ុន្តែ ហាក់បីដូចជាគ្មានផ្លែផ្កាអ្វីសោះជូនប្រជាពលរដ្ឋ រហូតមកដល់បច្ចុប្បន្ន គឺលក់ដីខ្យល់បោកទាំងផ្ទាំង ។
ជុំវិញករណីខាងលើនេះដែរ កោះសន្តិភាពមិនអាចសុំការទំនាក់ទំនងជាមួយឧកញ៉ា បណ្ឌិត ឡាយ លន់ បានទេ នៅរសៀលថ្ងៃទី១ កុម្ភៈ ២០២១ ដោយសារទូរស័ព្ទចូលគ្មានអ្នកលើក ។
ទន្ទឹមនឹងនេះ ក៏បានបែកធ្លាយរឿងឧកញ៉ាបណ្ឌិត ឡាយ លន់ អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិឈូក ឃុំត្រីញ៉ា ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នរស់នៅក្នុងក្រុងសៀមរាប ដែលមានប្រពន្ធដើមឈ្មោះមឿន វណ្ណថា អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប គឺត្រូវប្រពន្ធដើមឃើញបង្ហោះរូបភាព ភ្ជាប់ពាក្យជាមួយប្រពន្ធក្រោយនៅក្នុងអំឡុងខែ១០ឆ្នាំ២០២០ ដោយធ្វើបាបចិត្តទៅលួចមានស្រីថ្មី ទ្រាំលែងបានដាច់ចិត្ត ទាំងទឹកភ្នែក ប្តឹងទៅតុលាការខេត្តសៀមរាប ដោយខ្លួនគ្មានលុយ និងគ្មានអំណាច ត្រូវបានប្តីប្តឹងលែងលះមុនទៅតុលាការ រហូតមានសាលក្រមស្ថាបពរ ដោយខ្លួនពុំបានដឹងអ្វីទាំងអស់ ព្រមទាំងមានមុខរបរលក់ដីខ្យល់ប្រមូលប្រាក់ ហើយអត់ដីឱ្យក៏ត្រូវគេប្តឹងជុំទិស ។

តាមពាក្យបំភ្លឺរបស់អ្នកស្រី ដែលជាប្រពន្ធដើមឈ្មោះ មឿន វណ្ណថា អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប អាយុ៣៥ឆ្នាំ មានស្រុកកំណើត ភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានប្រាប់ភ្នាក់ងារកោះសន្តិភាពដែលចុះទៅដល់ផ្ទះម្តាយ ឪពុកតាមទូរស័ព្ទថា រូបនាងបានរៀបការជាមួយ ឈ្មោះ ឡាយ លន់ កាលពីអំឡុងឆ្នាំ២០០៦ តាមផ្លូវច្បាប់ត្រឹមត្រូវ ដោយមានឪពុក ម្តាយ ទាំងសងខាង ដឹងឭ្ ហើយមានកូន ប្រុស២នាក់ ៖ កូនច្បង ឈ្មោះ លន់ ហ្វី លីប អាយុ១១ឆ្នាំ រៀនថ្នាក់ទី៥ និង កូន ពៅ ឈ្មោះ លន់ ចាន់នី អាយុ៥ឆ្នាំ រៀនថ្នាក់ទី១ ហើយ នាងខ្ញុំ ជាគ្រូបង្រៀន ថ្នាក់ទី៧ នៅស្រុកពួក។
អ្នកស្រី បានរៀបរាប់ បន្តថា ក្រោយពីការរៀបការមក អ្នកស្រី រស់នៅជាមួយឪពុក ម្តាយ ខាង នាងខ្ញុំ ដល់មានកូនមួយ ឈ្មោះ ឡាយ លន់ (ប្តី) បានទិញផ្ទះឱ្យនាងខ្ញុំ មករស់នៅក្នុងក្រុងសៀមរាប បន្ទាប់មកឈ្មោះ ឡាយ លន់ (ប្តី) ជំពាក់លុយគេច្រើន ក៏ឱ្យនាងខ្ញុំលក់ផ្ទះសងគេអស់ទៅ រហូតមកដល់បច្ចុប្បន្ន នាងខ្ញុំនៅជួលផ្ទះគេ ដោយគ្មានការទទួលខុសត្រូវពីប្តី សូម្បីមួយរយលុយខ្មែរ ដល់ពេលមានរឿង ប្តឹងនាងខ្ញុំឡើងតុលាការទៀត តើការឈឺចាប់របស់ស្ត្រីនៅឯណា?ចំណែកការលែងលះនោះ ត្រូវបានតុលាការបានសម្រេចឱ្យកូនទាំង២នាក់មកខាងនាងខ្ញុំ។

ចំណែក ឪពុក ម្តាយ របស់ អ្នកស្រី ដែលជាប្រពន្ធដើម ឈ្មោះ មឿន វណ្ណថា បានរៀបរាប់នៅក្រោមផ្ទះគាត់ថា តាំងពីបានរៀបការកូន ប្រុស ស្រី របស់ពួកខ្ញុំមក មិនដែលឃើញ ឈ្មោះ ឡាយ លន់ មានអ្វីឱ្យខ្ញុំទេ មានតែសុំខ្ចី លុយខ្ញុំ ចំនួន៤៥០០០ដុល្លារ ដើម្បីចេញទៅរកស៊ី ។
រយៈពេល១ឆ្នាំ ហើយពួកខ្ញុំក៏បានទារពីកូនប្រសារ ដែលបច្ចុប្បន្ន គេធ្វើការងារ ជាឧកញ៉ា ប៉ុន្តែពួកខ្ញុំសុំត្រឹមតែទារយកលុយខ្ញុំមកវិញ តែគេថា ចាំមានលុយសិន រហូតដល់មានរឿង ជាមួយកូនស្រីរបស់ខ្ញុំនៅតែមិនទាន់សង។ គាត់ថា តើឧកញ៉ាអាចម៌គោអី បានជាជំពាក់លុយ គេមិនចង់សង ។ លោកទាំងពីរ បានត្រឹមតែសម្រក់ទឹកភ្នែក មើលកូននឹងចៅ កំព្រាឪពុក រីឯកូនស្រីខ្ញុំ សុំឱ្យពួកខ្ញុំបញ្ចប់ត្រឹមនឹងចុះ កុំបាច់ទៅរករឿងគេអីនេះជាកម្មរបស់កូនស្រីខ្ញុំ។


ចែករំលែកព័តមាននេះ