អង់គ្លេស ៖ ទីផ្សារដោះដូរកីឡាករសម្រាប់ខែមករាសម្រាប់ក្របខណ្ឌ Premier League បានបញ្ចប់ជាស្ថាពរកាលពីយប់ម្សិលមិញ។ ហើយការដោះដូរកីឡាករជាច្រើនក៏បានកើតឡើងនៅថ្ងៃចុងក្រោយនេះផងដែរ។ ការដោះដូរថ្ងៃចុងក្រោយទទួលការចាប់អារម្មណ៍ខ្លាំងគឺ Liverpool បញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ…
អង់គ្លេស ៖ ទីផ្សារដោះដូរកីឡាករសម្រាប់ខែមករាសម្រាប់ក្របខណ្ឌ Premier League បានបញ្ចប់ជាស្ថាពរកាលពីយប់ម្សិលមិញ។ ហើយការដោះដូរកីឡាករជាច្រើនក៏បានកើតឡើងនៅថ្ងៃចុងក្រោយនេះផងដែរ។
ខ្សែការពារ Ben Davies
ការដោះដូរថ្ងៃចុងក្រោយទទួលការចាប់អារម្មណ៍ខ្លាំងគឺ Liverpool បញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ Ben Davies របស់ក្លិប Preston ក្នុងតម្លៃ ១,៦លានផោនជាមួយកុងត្រារយៈពេលយូរ។ រួមទាំងកិច្ចព្រមព្រៀងខ្ចីជើងខ្សែការពារ Ozan Kabak ពីក្លិប Schalke 04 រហូតដល់បញ្ចប់រដូវកាលនេះ ដើម្បីមកបំពេញតំបន់ការពារដែលកំពុងមានវិបត្តិដោយសាររបួស។
ខ្សែការពារ Ozan Kabak
កិច្ចព្រមព្រៀងដ៏ធំដែលកើតឡើងក្នុងទីផ្សារដោះដូរខែមករានេះគឺ Manchester United បានសម្រេចការផ្ទេរខ្សែបម្រើស្លាប Amad Diallo ពីក្លិប Atalanta ក្នុងតម្លៃ១៩លានផោននិងការបន្ថែមបង្គ្រប់ ១៨,២លានផោនពេលក្រោយជាមួយកុងត្រារយៈពេល៥ឆ្នាំ។ ស្របពេល West Ham សម្រេចការចុះហត្ថលេខាក្នុងតម្លៃ២០លានផោនលើខ្សែបម្រើប្រយុទ្ធ Saïd Benrahma ពីក្លិប Brentford ។ បញ្ជាក់ថាកិច្ចព្រមព្រៀងទាំង២នេះ គឺកើតឡើងតាំងរដូវកាលមុនមកម្ល៉េះ ប៉ុន្តែសម្រេចជាផ្លូវការក្នុងខែមករា។
ខ្សែបម្រើស្លាប Amad Diallo
ដោយឡែកការចុះហត្ថលេខាលើខ្សែបម្រើ Morgan Sanson របស់ Aston Villa ពីក្លិប Marseille ក្នុងតម្លៃខ្លួន១៤លានផោនគឺជាកិច្ចព្រមព្រៀងដ៏លេចធ្លោតែមួយគត់ដែលកើតឡើងក្នុងខែមករានេះតែម្តង។
ចែករំលែកព័តមាននេះ