ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិត្តិយស​អភិបាល​រង​ខណ្ឌ​៧​មករា បាន​ល្បីព្រោះតែ​សម្រស់ស្រី​ស្អាត​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព័ត៌មានចុង​ក្រោយលើ​​ករណី​រឿង​ក្តី​ «​ផិតក្បត់​»​ របស់​លោក​អភិ​បាល​រង​ខណ្ឌ​​៧មក​រា​នេះ បាន​ត្រូវ​សាលាដំបូង​ខេត្តបើក​សវនាការ​ភ្លាម​ៗ ​តែ​ម្តង​ ដោយ​មាន​លោក​ឆៃ វី​រៈ ជា​ចៅក្រម​ជំនុំជម្រះ​ព្រះរាជអាជ្ញា​រង​…

ខេត្តសៀមរាប ៖ ព័ត៌មានចុង​ក្រោយលើ​​ករណី​រឿង​ក្តី​ «​ផិតក្បត់​»​ របស់​លោក​អភិ​បាល​រង​ខណ្ឌ​​៧មក​រា​នេះ បាន​ត្រូវ​សាលាដំបូង​ខេត្តបើក​សវនាការ​ភ្លាម​ៗ ​តែ​ម្តង​ ដោយ​មាន​លោក​ឆៃ វី​រៈ ជា​ចៅក្រម​ជំនុំជម្រះ​ព្រះរាជអាជ្ញា​រង​ ជួន សុ​បញ្ញា និង​មេធាវី​ជនជាប់​ចោទ​លោក​សួង សុភា ​ជាអភិ​បាល​រង​ខណ្ឌ​​៧មក​រា រាជធានី​ភ្នំពេញ ។

ចៅក្រម​ជំនុំជម្រះ​បាន​ប្រកាស​សាលក្រម​ព្យួរទោស​៦​ខែ ក្នុង​បទ​ចោទ​អំពើ​ផិតក្បត់ ។ ក្រោយ​ការ​ប្រកាស​សាលា​ក្រម លោកហៀ​ក ចាន់​លាង ត្រូវ​បាន​គេ​នាំ​ខ្លួន​តាម​រថយន្ត​ឆ្ពោះទៅ​បញ្ជាកា​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ប្រគល់​ដល់​ក្រុម​គ្រួសារ ។

សូមបញ្ជាក់ថា លោក ហៀ​ក ចាន់​លាង អភិបាលរង​ខណ្ឌ​៧មក​រា រាជធានី​ភ្នំពេញ បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួនទៅ​តាម​បណ្តឹង​របស់​ភរិយា ពាក់ព័ន្ធ​នឹង​បទ
ល្មើស​«​ផិតក្បត់​» ។ យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដោយ​មានការ​អនុញ្ញាត ពី​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នា​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យប្រឆាំង​​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត បាន​ទៅ​ដល់​បន្ទប់​ខុន​ដូ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

នៅ​ពេល​ទៅ​ដល់ កម្លាំង​សមត្ថកិច្ច​បានឃើញ​នារី​រូប​ស្រស់​ឈ្មោះ ហេង បូ​ឡែ​ន អាយុ
២៥​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ និង​លោក ហៀ​ក ចាន់​លាង អាយុ​៤២​ឆ្នាំ ជា​អភិបាលរង​ខណ្ឌ​៧​មក​រា កំពុង​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា ក្នុង​នាម​ជា​គូស្នេហ៍​លួចលាក់ ។ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​នាំ​ខ្លួន​អ្នក​ទាំង​២​នាក់ មក​ការិយាល័យ​ជំនាញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​អំពើ​ផិតក្បត់ ។

ក្រោយមក ដោយ​មាន​ការ​ឯកភាព​ពី​សំណាក់​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន លោក ហៀ​ក ចាន់​លាង កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ចំណែ​ក​នារី​ជា​គូស្នេហ៍​ត្រូវ​បាន​អនុញ្ញាត​ឱ្យមក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

សមត្ថកិច្ច​អះអាង​ថា ការ​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ គឺ​ដោយសារ​តែ​មាន​ពាក្យបណ្តឹង​របស់​ភរិយា​ស្របច្បាប់​របស់​លោក ហៀ​ក ចាន់​លាង ជា​មន្ត្រីរាជការ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ពិតជា​គួរ​ឱ្យ​សោកស្តាយ​ណាស់ ដែល​ដោយសារ​សម្រស់​ស្រី​ស្អាត​ធ្វើ​ឱ្យ​លោក​អភិ​បាលរង​ខណ្ឌ​លង់​នឹង​រឿង​ស្នេហា​ភ្លេច​ប្រពន្ធ​កូន ហើយ​ត្រូវ​ប្រឈម​នឹង​ច្បាប់​ឯក​ពន្ធ​ភាព ​ដោយសារ​តែ​ការ​ផិតក្បត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ