ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨​យ៉ាង ​ដែល​ស្ត្រី​មិនគួរ​ធ្វើ​ក្នុង​ពេល​មក​រដូវ​

3 ឆ្នាំ មុន

ការ​មក​រដូវ​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ដាក់ទោស​បែប​ធម្មជាតិ​មួយ​របស់​មនុស្ស​ស្រី​គ្រប់​រូប ព្រោះ​កាលណា​រឿង​នេះ​កើតឡើង​ម្តង​ៗ វា​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​មិន​ស្រួល​ក្នុង​ខ្លួន​ណាស់​។ យ៉ាងណាមិញ វា​ក៏​មានរឿង​ច្រើន​ដែរ ដែល​ស្ត្រី​គ្រប់​រូប​គួរតែ​ចៀសវាង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដើម្បី​ឲ្យ​ស្ថានភាព​សុខភាព​កាន់តែ​ល្អ​ប្រសើរ​។ ១. មិន​គួរ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោអាហារ​ធ្វើ​ពី​ទឹកដោះគោ​ផ្តល់​សុខភាព​ដល់​រាង​កាយ​មែន ប៉ុន្តែ​វា​មាន​សារធាតុ…

ការ​មក​រដូវ​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ដាក់ទោស​បែប​ធម្មជាតិ​មួយ​របស់​មនុស្ស​ស្រី​គ្រប់​រូប ព្រោះ​កាលណា​រឿង​នេះ​កើតឡើង​ម្តង​ៗ វា​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​មិន​ស្រួល​ក្នុង​ខ្លួន​ណាស់​។ យ៉ាងណាមិញ វា​ក៏​មានរឿង​ច្រើន​ដែរ ដែល​ស្ត្រី​គ្រប់​រូប​គួរតែ​ចៀសវាង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដើម្បី​ឲ្យ​ស្ថានភាព​សុខភាព​កាន់តែ​ល្អ​ប្រសើរ​។

១. មិន​គួរ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ
អាហារ​ធ្វើ​ពី​ទឹកដោះគោ​ផ្តល់​សុខភាព​ដល់​រាង​កាយ​មែន ប៉ុន្តែ​វា​មាន​សារធាតុ Arachidonic Acid ដែល​អាច​បណ្តាល​ឲ្យ​ឈឺចាប់​បែប​រមួល​ៗ ឬ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​កាន់តែ​ខ្លាំង​។

២. មិន​គួរ​មើល​រឿងកុន​ដែល​កើតទុក្ខ​ឡើយ
ដោយសារ​តែ​ការ​មក​រដូវ​ធ្វើ​ឲ្យ​អ្នក​កើតទុក្ខ​រួច​ទៅ​ហើយ​នោះ ដូច្នេះ​បើសិនជា​អ្នក​ប្រើ​ពេលវេលា​នេះ​មើល​រឿង​កើតទុក្ខ​ទៀត អ្នក​នឹង​កាន់តែ​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​មិន​ខាន​។

៣. មិន​គួរ​ប្រើ​វិធី​ជម្រុញ​រោម​លើ​រាង​កាយ​ឡើយ
ក្នុង​ពេល​មក​រដូវ អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​គឺ​ចុះ​ទាប ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ឈឺចាប់​កាន់តែ​ខ្លាំង​ខណៈ​ពេល​កំពុង​តែ​ប្រើ​វិធី​ជម្រុញ​រោម​ដោយ​ការ​លាបថ្នាំ​ហើយ​បោច​។

៤. កុំ​ផ្អាក​ការ​ហាត់ប្រាណ
រឿង​ពិត​មួយ​ដែល​និយាយ​ថា ការ​ឈឺចាប់​បែប​រមួល​ៗ​ដោយសារ​ការ​មក​រដូវ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​មិន​ចង់​ងើប​ពី​គ្រែ​ផង ប៉ុន្តែ​រាង​កាយ​ក៏​ត្រូវការ​ឲ្យ​អ្នក​ហាត់ប្រាណ​បន្តិចបន្តួច​ដែរ​។

៥. កុំ​សម្អាត​ខ្លួនឯង​ជ្រុល​ពេក
ស្ត្រី​ខ្លះ​ច្រើន​តែ​ភ្ញាក់ផ្អើល​អំពី​អនាម័យ​របស់​ខ្លួន និង​ចំណាយពេល​សឹងតែ​កន្លះ​ថ្ងៃ​ក្នុង​ការ​លាង​សម្អាត ប៉ុន្តែ​រឿង​នេះ​អាច​នឹង​សម្លាប់​បាក់តេរី​ល្អ​ៗ​ទៅ​វិញ​ទេ ដូច្នេះ​ចូរ​បន្ធូរ​អារម្មណ៍​ខ្លះទៅ​។

៦. មិន​គួរ​ប្រើប្រាស់​របស់​ការពារ​ដដែល​ៗ​ពេញ​មួយ​ថ្ងៃ​អី
ស្ត្រី​ធ្វើការ​នៅ​ខាងក្រៅ​ច្រើន​តែ​ប្រឈម​នឹង​បញ្ហា​មួយ​នេះ​នៅ​ពេល​មក​រដូវ ប៉ុន្តែ​ចូរ​កុំ​ភ្លេច​ផ្លាស់​ប្តូរ​សម្លី​អនាម័យ​ផង ព្រោះ​វា​ងាយ​នឹង​នាំ​ឲ្យ​បង្ក​រោគ​ណាស់​បើសិនជា​មិន​ផ្លាស់​ប្តូរ​។

៧. មិន​គួរ​ណា​រួម​ភេទ​ដោយ​មិន​បានការ​ពារ
ជំនឿ​មិន​ត្រឹមត្រូវ​មួយ​និយាយ​ថា អ្នក​មិន​អាច​មាន​ផ្ទៃពោះ​ទេ​ខណៈ​ពេល​ដែល​កំពុង​មក​រដូវ​បែប​នេះ​។ ប៉ុន្តែ​វា​ក៏​មានឱកាស​កាន់តែ​ច្រើន​ដែរ​បើសិនជា​អ្នក​ជ្រើសរើស​ការ​រួម​ភេទ​ដោយ​មិន​មានការ​ការពារ​នោះ​។

៨. កុំ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព
ការ​តម​អាហារ​មិន​ផ្តល់​សុខភាព​គឺជា​រឿង​ចុង​ក្រោយ​គេ​ដែល​អ្នក​គួរតែ​ធ្វើ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ចៀសវាង​ការ​ញ៉ាំ​អាហារ​លឿន​ក្នុង​ពេល​នេះ​ដែរ ព្រោះ​វា​នឹង​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ​៕ ប្រភព៖ health.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ