ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទប់ទឹក​​តាម​បណ្តោយ​ឆ្នេរសម្រេច​បាន​ប្រមាណ​ជាង​៣៥%​ហើយ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះ​សីហ​នុ​ ៖ ​កាលពី​​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២១ ​លោក​ គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ…

​ខេត្ត​ព្រះ​សីហ​នុ​ ៖ ​កាលពី​​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២១ ​លោក​ គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការ​សាងសង់​បន្ទប់ទឹក​សាធារណៈ ស្ថិត​តាម​បណ្តោយ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​២ អូរ​ត្រេះ​១ អូរ​ត្រេះ​២ និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​។

ក្នុង​ការ​ចុះ​ពិនិត្យ​នោះ​ដែរ ​លោក​ គួ​ច ចំរើន អភិបាលខេត្ត ក៏​បាន​ជំរុញ​ក្រុមការងារ​ជំនាញ​នីមួយ​ៗ ត្រូវ​បង្កើន​ការ​សាងសង់ និង​ធ្វើ​តាម​លក្ខណៈ​បច្ចេកទេស សម្រេច​ឲ្យ​បាន​តាម​ផែនការ​ដែល​បាន​គ្រោងទុក ។

​លោក​​អភិបាលខេត្ត​បាន​បញ្ជាក់​ថា បន្ទប់ទឹក​សាធារណ​:​ទាំង​៩ នៅ​​តាម​បណ្ដោយ​ឆ្នេរ ក្នុង​ក្រុងព្រះសីហនុ ដែលកំពុងសាងសង់នាពេលនេះ​ ​ស្រប​តាម​​គោលនយោបាយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​​នា​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​​ខាង​មុខ​នេះ នឹង​បាន​ដាក់​ជូន​សា​ធា​ណ​​ជន​ប្រើប្រាស់​ហើយ ។

​នា​ឱកាសនោះដែរ ​លោក​​អភិបាលខេត្ត ក៏​បាន​បន្ត​ចុះ​ទៅ​មើល​ក្រុម​ជាង ដែល​កំពុង​​ដំឡើង​​ភ្លើង​បំភ្លឺ​នៅ​ជុំវិញ​គល់​ដើមឈើ​ចាំ​ស្នេហ៍ ដើម្បី​ឲ្យ​មាន​សោ​ភ​ណ្ឌ័​ភាព​កាន់​តែ​ស្រស់​សម្អាត​ជូន​បងប្អូន​ប្រជា​ព​លរដ្ឋ ដែល​ចូល​ចិត្ត​មក​លេង​កំសាន្ត និង​ថតរូប​ទុកជា​អនុ​ស្សវ​រី​យ៍​ផង​ដែរ ។

សូម​ជម្រាប​ជូន​ថា គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ ២០២១ ការងារ​សាងសង់​បន្ទប់ទឹក​សាធារណៈ​ទាំង ៩​ទីតាំង នៅ​តាម​បណ្តោយ ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរ​ត្រេះ និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ សរុប​ការ​វាយតម្លៃ​ជា​រួម គឺ​សម្រេច​បាន​ប្រមាណ​៣៥.១% នៃ​ការងារ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ