រាជធានីភ្នំពេញ ៖ នៅពេលដែលស.ពអណ្តែតឡើងទើបបានមានមិត្តភក្តិធ្វើការរោងចក្រជាមួយគ្នាមកអះអាងថា ជនរងគ្រោះគឺជាមនុស្សភេទទី៣ (ប្រុសតែងខ្លួនធ្វើជាស្រី) ដោយព្រមទាំងយករូបថតកាលនៅរស់មកជូនសមត្ថកិច្ចជាឯកសារទៀតផង ។ ជនរងគ្រោះនេះ ទំនងជាតូចចិត្តរឿងរស់នៅកំព្រាឯកា និងគ្មានអ្នកទីពឹង ទើបបុរសភេទទី៣មកលោតទឹកស.ម្លាប់.ខ្លួន បញ្ចប់បញ្ហាពីលើស្ពានជ្រោយចង្វារតែម្តងទៅ ។

សា.ក.ស.ពរបស់បុរសតែងខ្លួនធ្វើជាស្រីនេះ ត្រូវបានប្រទះឃើញអណ្តែតក្នុងទឹកទន្លេ ដែលមានចម្ងាយប្រមាណជាង៣០០ម៉ែត្រពីគល់ស្ពានជ្រោយចង្វារ ។ តាមប្រភពព័ត៌មានគេបានកត់សម្គាល់ថា កាលពី៣ថ្ងៃមុន នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើស្ពានជ្រោយចង្វារល្បីថា «នារីម្នាក់មកលោតទឹកស.ម្លា.ប់ខ្លួន ដោយបានបន្សល់ទុកស្បែកជើងពណ៌ខ្មៅ១គូ ដោយមិនមានអ្នកណាម្នាក់បានស្គាល់អំពីអត្តសញ្ញាណឡើយ ។
ហេតុការណ៍គ្រានោះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចមាត់ទន្លេ ចំងាយជាង៣០០ម៉ែត្រពីគល់ស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសារសពអណ្ដែត ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ជនដែលលោតទឹកធ្វើអ.ត្ត.ឃាតមានឈ្មោះ ស៊ីម ទិ អាយុ២០ឆ្នាំ ជាមនុស្សភេទទី៣(ប្រុសធ្វើស្រី) មានមុខរបរជាកម្មកររោងចក្រកាត់ដេរ និងស្នាក់នៅផ្ទះជួលនៅម្តុំទួលសង្កែ ខណ្ឌឫស្សីកែវ ។ មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ មុនពេលកើតហេតុ ប្រជាពលរដ្ឋបានប្រទះឃើញសពមិនស្គាល់អត្តសញ្ញាណមួយ អណ្តែតទឹកទន្លេមកទើរនៅក្នុងកំប្លោក ដែលមានចម្ងាយប៉ុន្មានជាង៣០០ម៉ែត្រពីគល់ស្ពានជ្រោយចង្វារ ។
មន្ត្រីនគរបាលបានប្រាប់បន្តទៀតថា ពេលដែលបានទទួលដំណឹងនេះ លោកក៏បានចុះមកដល់កន្លែងដែលមានការភ្ញាក់ផ្អើលខាងលើ និងបានប្រទះឃើញមានសពមនុស្សម្នាក់អណ្តែតក្នុងទឹកទន្លេពិតប្រាកដ តែមិនបានដឹងថា ជនរងគ្រោះជានារី ឬក៏បុរសឡើយ ។ ក្នុងពេលនេះដែរ ក៏មានក្រុមកម្មករ-កម្មនារិនីចំនួន៤ទៅ៥នាក់បានមកដល់ និងបានអះអាងថា ពួកគេជាមិត្តភក្តិរបស់ជនរងគ្រោះម្នាក់នេះ ដែលធ្វើការរោងចក្រកាត់ដេរនៅម្តុំទួលសង្កែជាមួយគ្នា និងមានបន្ទប់ជួលក្បែរគ្នាផងដែរ ។

បើតាមនារីជាមិត្តភក្តិម្នាក់បាននិយាយថា ជនរងគ្រោះជាមនុស្សភេទទី៣មិនមែនជាមនុស្សស្រីទេ ហើយកាលពីពេលកន្លងមកគាត់តែងនិយាយប្រាប់គេឯងថា ពិបាកចិត្តណាស់ រស់នៅកំព្រាឯកាតែម្នាក់ឯងគ្មានអ្នកទីពឹង រស់នៅម្នាក់ឯងគ្មានសាច់ញាតិ ហើយក៏ធ្លាប់បានព្យាយាមមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារជាច្រើនដងមកហើយ តែឃើញមនុស្សច្រើនពេក និងខ្លាចគេចាប់ឃាត់ ក៏ដើរទៅផ្ទះវិញក៏មានដែរ លុះមកដល់ពេលនេះ ការប៉ុនប៉ងក៏បានសម្រេចតាមបំណងទៅ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមាននារីមិនស្គាល់អត្តសញ្ញាណម្នាក់ មកធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន ដោយបានបន្សល់ទុកស្បែកជើងនារីព៌ណខ្មៅចំនួន១គូនៅលើស្ពានផងដែរ ។ ដោយកាលពីយប់ថ្ងៃកើតហេតុភ្លាមៗនោះ មិនមានអ្នកណាម្នាក់បានដឹងឱ្យពិតប្រាកដថា ជាមនុស្សប្រុស ឬក៏មនុស្សស្រីឡើយ ។

ចែករំលែកព័តមាននេះ