ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​រាលដាល​ដល់​រោងចក្រ​ផលិត​កុង​ផ្លា​កេ រថយន្ត​១១​គ្រឿង​ចេញ​អន្តរាគមន៍

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អគ្គិភ័យ​បាន​ឆាបឆេះ​រាលដាល​កម្ទេច​កុង​ផ្លា​កេ ដោយ​មាន​ផ្សែងហុយ​ទ្រលោម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១ គ្រឿង ចេញ​មក​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា…

ខេត្តកំពង់ចាម ៖ អគ្គិភ័យ​បាន​ឆាបឆេះ​រាលដាល​កម្ទេច​កុង​ផ្លា​កេ ដោយ​មាន​ផ្សែងហុយ​ទ្រលោម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១ គ្រឿង ចេញ​មក​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ ចំណុច​បរិវេណ​រោងចក្រ​ក្តារបន្ទះ​ភ្នំ​ប្រុស​ភ្នំ​ស្រី នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​មាន​ម្ចាស់​រោងចក្រ​ឈ្មោះ ជា ពៅ អាយុ​៤១​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​។​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​រហូត​ដល់​វេលា​ម៉ោងជាង​៥​ល្ងាច ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​។

នគរបាល​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា ពេល​ដែល​ភ្លើង​បាន​ឆាបឆេះ​ដំបូង​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក​កំពង់សៀម ១​គ្រឿង​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ តែ​ដោយសារ​អំណាច​ភ្លើង​ឆេះ​ខ្លាំង​ពេក មិន​អាច​បាញ់​ឈ្នះ​នោះ​ទេ​ហើយ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត បញ្ជា​ឱ្យ​រថយន្ត​នៅ​តាម​អធិការ​ដ្ឋា ន​នគរបាល​ស្រុក​ក្រុង​ក្នុង​ខេត្តកំពង់ចាម​ចំនួន​១១​គ្រឿង​ចេញ​មក​ជួយ​អន្តរាគមន៍​។ នគរបាល​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រាប់​បន្ត​ថា ភ្លើង​បាន​ឆេះ​រាលដាល​កម្ទេច​កុង​ផ្លា​កេ ដោយ​បាន​ឆេះ​ស្ទើរតែ​ដល់​អគារ​នៅ​ក្នុង​បរិវេណ​រោងចក្រ តែ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿង​បាញ់​ទឹក​ផ្គុំ​គ្នា​ទើប​អាច​ទប់ស្កាត់​មិន​ឱ្យ​ភ្លើង​ឆេះ​។

ជាមួយ​នោះ​គេ​បានឃើញ​វត្តមាន​ស្នងការ​នគរបាល​ខេត្ត ចុះ​បញ្ជា​ដោយ​ផ្ទាល់​តែ​ម្ដង​។ សកម្មភាព​របស់​កងកម្លាំង​ពន្លត់​អគ្គិភ័យ​បាន​បន្ត​រហូត​ដល់​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​។ អគ្គិភ័យ​នេះ​បណ្ដាល​ឲ្យ​បាត់បង់ និង​ខូចខាត​ដូច​ជា​៖ សម្បក​កម្ទេច​ឈើ​កុង​ផ្លា​កេ​ចំនួន​០២​កន្លែង ទំហំ​២០០​ម៉ែត្រ​គុណ​នឹង​២០០​ម៉ែត្រ ក​ម្ព ស់​០៥ ម៉ែត្រ​។ អគ្គិភ័យ​នេះ​មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ក្បែរ​នៅឡើយ​។

មូលហេតុ បណ្ដា​មក​ពី​ការ​ឆ្លង​រាលដាល​ភ្លើង​ឆាបឆេះ​ព្រៃ​នៅ​ក្បែរ​នោះ ហើយ​ភ្លើង​បាន​ប៉ើង​ធ្លាក់​មក​លើ​កម្ទេច​កុង​ផ្លា​កេ បណ្ដាល​ឲ្យ​កើត​អគ្គិភ័យ​បង្ក​ការ​ភ្ញាក់ផ្អើល​។​ក្នុង​គ្រានោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ពន្លត់​អគ្គិភ័យ បាន​អន្តរាគមន៍​បាញ់​ទឹក​រលត់​ជា​ស្ថាពរ ដោយ​បាន​សហការ​ប្រើប្រាស់​ឡានទឹក​ចំនួន​១១​គ្រឿង ប្រើប្រាស់​ទឹក​អស់​៤៤ រថយន្ត​គិត​ជា​ម៉ែត្រគូប​ស្មើ​២២៦​ម៉ែត្រគូប​។ សូម​បញ្ជាក់​ថា កាលពី​រាត្រី​មួយ​ក្នុង​ឆ្នាំ​២០២០ អគ្គិភ័យ​ក៏​បាន​ឆាប់ឆេះ​អគារ​នៅ​ក្នុង​បរិវេណ​រោងចក្រ​នេះ សមត្ថកិច្ច​អន្តរាគមន៍​ប្រើ​ពេល​មួយ​យប់​ទល់​ភ្លឺ ក្នុង​ការ​ជួយ​អន្តរាគមន៍​។ ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​គ្រា​ដែល​រោងចក្រ​កុង​ផ្លា​កេ​នេះ ធ្លាប់​ឆេះ​ម្ដង សរុប​ចំនួន​៣​លើក​មក​ហើយ តែ​មិន​បណ្ដាល​ឱ្យ​កម្មករ ឬ​បុគ្គលិក​រោងចក្រ​ណា​ម្នាក់​គ្រោះថ្នាក់​នោះ​ទេ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ