ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេងៗឡើងតោង​ជិះទ្វាររបងសាលា បាក់សង្កត់លើសិស្សម្នាក់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ ​៖ ក្មេង​ប្រុស​ជា​សិស្សសាលាម្នាក់​បាន​រងរបួសធ្ងន់ បន្ទាប់ពី​មាន​ក្មេងៗ​ឡើងតោង​ជិះ​ទ្វាររបងសាលារៀន បណ្តាល​ឱ្យ​បាក់សង្កត់ពី​លើ​ក្មេង​ប្រុស​រងគ្រោះរូបនោះ​ ដែលហេតុការណ៍នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១០​កន្លះ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ ​នៅ​ចំណុច​សាលារៀន​សាគូ​រ៉ា មិត្តភាព​កម្ពុជា-​ជប៉ុន…

​ខេត្ត​ព្រះសីហនុ ​៖ ក្មេង​ប្រុស​ជា​សិស្សសាលាម្នាក់​បាន​រងរបួសធ្ងន់ បន្ទាប់ពី​មាន​ក្មេងៗ​ឡើងតោង​ជិះ​ទ្វាររបងសាលារៀន បណ្តាល​ឱ្យ​បាក់សង្កត់ពី​លើ​ក្មេង​ប្រុស​រងគ្រោះរូបនោះ​ ដែលហេតុការណ៍នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១០​កន្លះ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ ​នៅ​ចំណុច​សាលារៀន​សាគូ​រ៉ា មិត្តភាព​កម្ពុជា-​ជប៉ុន (​ទំនប់​រលក​) ស្ថិត​ក្នុង​​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ​​ខេត្តព្រះសីហនុ​

តាម​ប្រភពពី​សមត្ថកិច្ច​បាន​​​ឱ្យ​ដឹង​​ថា ​ក្មេង​ប្រុស​រងគ្រោះ​ឈ្មោះ សូ ជិន អាយុ​៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ម​តេ​យ្យ មាន​ឪពុក​ឈ្មោះ ឆោម ចាន់ អាយុ​៣២​ឆ្នាំ មុខរបរ​នេសាទ និង​ម្តាយ​ឈ្មោះ គី ហុ​ក​ណា​ក់​ អាយុ​៣០​ឆ្នាំ​ មុខរបរ​មេផ្ទះ រស់​ក្រុម​២៤ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

ក្រោយ​ពេល​កើតហេតុ​ ភ្លាម​ៗ​នោះ​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ក្នុង​ក្រុងព្រះសីហនុ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ